រដ្ឋមន្ត្រីថាមពលរបស់អ៊ីស្រាអែលលោក Eli Cohen បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល នឹងបន្តការនាំចេញឧស្ម័នធម្មជាតិរបស់ខ្លួនឡើងវិញ នៅពេលដែលយោធារបស់ប្រទេសនេះ ជឿជាក់ថា វានឹងមានសុវត្ថិភាព ក្នុងការធ្វើដូច្នេះ ខណៈដែលការប្រយុទ្ធតាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានឈានចូលដល់ថ្ងៃទី៦។

តំបន់ឧស្ម័នចំនួនពីរក្នុងចំណោមបីកន្លែងរបស់អ៊ីស្រាអែល គឺតំបន់Leviathanនិង Energean's Karish ដែលដំណើរការដោយក្រុមហ៊ុន Chevron នៅឆ្នេរសមុទ្រមេឌីទែរ៉ាណេ ដែលផ្តល់ការនាំចេញភាគច្រើនទៅកាន់ប្រទេសអេហ្ស៊ីប និងហ្ស៊កដានី ត្រូវបានបិទ ចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនា ចំពេលមានជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
ក្រុមហ៊ុននេះ ធ្វើប្រតិបត្តិការតែតំបន់ Tamar មានយូរហើយនោះ ដែលត្រូវបានប្រើជាចម្បងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។
លោក Cohen បាននិយាយថា លោកបានទាក់ទងជាមួយអេហ្ស៊ីប និងហ្ស៊កដានី អំពីការកាត់បន្ថយការផ្គត់ផ្គង់។
លោក Cohen បានប្រាប់សារព័ត៌មានរ៉យទ័រ បន្ទាប់ពីសន្និសីទសារព័ត៌មានមួយថា ពួកគេអាចមើលឃើញថា យើងកំពុងស្ថិតក្នុងសង្រ្គាម។ ខ្ញុំមិនចង់ប្រើការផ្ទុកយុទ្ធសាស្ត្ររបស់យើងទេ ដូច្នេះខ្ញុំត្រូវការកាត់បន្ថយការនាំចេញ»។
