ទួរគីបង្កើនសន្តិសុខព្រំដែន ស្របពេលមានជម្លោះអ៊ីរ៉ង់រវាងអ៊ីស្រាអែល

2025/06/20 12:46:39 am        105

រដ្ឋមន្ត្រីការពារជាតិ លោក Yasar Guler បាននិយាយកាលពីថ្ងៃពុធថា ប្រទេសទួរគី បានបង្កើនវិធានការសន្តិសុខ នៅតាមព្រំដែនរបស់ខ្លួន ចំពេលមានភាពតានតឹងកើនឡើង នៅក្នុងតំបន់ បន្ទាប់ពីមានអរិភាពនាពេលថ្មីៗនេះ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។

លោក Guler បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចនៅខេត្ត Van ដែលជាប់ព្រំដែនភាគខាងកើតថា៖   «វិធានការសន្តិសុខនៅព្រំដែនរបស់យើង ត្រូវបានបង្កើនឡើង ដោយសារឧប្បត្តិហេតុថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ង់ដែលនៅជិតខាង។

ថ្លែងនៅក្នុងសន្និសិទតាមវីដេអូជាមួយមេបញ្ជាការមកពីទីបញ្ជាការកងទ័ពទី៣ លោក Guler បាននិយាយថា ទួរគីនឹងរក្សាបាននូវស្ថានភាពសន្តិសុខតាមព្រំដែនដែលមានកម្រិតខ្ពស់ ស្របពេលការវិវឌ្ឍកំពុងវបន្ត។ 

លោក Guler ក៏បានធ្វើអត្ថាធិប្បាយអំពីសកម្មភាពយោធារបស់អ៊ីស្រាអែលផងដែរ ដោយនិយាយថា ប្រទេសទួរគី បានថ្កោលទោសការវាយប្រហារនាពេលថ្មីៗនេះ លើអ៊ីរ៉ង់។ លោកបានលើកឡើងថា៖«យើងថ្កោលទោសការវាយប្រហារ ដែលអ៊ីស្រាអែលបានធ្វើឡើងប្រឆាំងនឹងប្រទេសជិតខាងរបស់យើង គឺអ៊ីរ៉ង់កាលពីថ្ងៃសុក្រសប្តាហ៍មុន។ លោកបានបន្ថែមថា ប្រតិបត្តិការពីមុនៗនៅតំបន់ហ្កាហ្សា និងលីបង់ បង្ហាញពីហានិភ័យនៃការកើនឡើងភានតឹងក្នុងតំបន់កាន់តែធំឡើង»។ 

លោកបានជំរុញឲ្យសហគមន៍អន្តរជាតិដោះស្រាយអ្វីដែលលោកពណ៌នាថា ជាការមិនយកចិត្តទុកដាក់របស់អ៊ីស្រាអែល ចំពោះការរិះគន់ពីអន្តរជាតិ និងក្នុងស្រុក។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm