រ៉្វាន់ដា និងកុងហ្គោ យល់ស្របលើសេចក្ដីព្រាងកិច្ចព្រមព្រៀងសន្តិភាព មុនចុះហត្ថលេខាសប្តាហ៍ក្រោយ

2025/06/20 12:51:00 am        89

ប្រទេសរ៉្វាន់ដា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រួមជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី១៩ ខែមិថុនា) បានប្រាប់ឲ្យដឹងថា ក្រុមបច្ចេកទេសនៃប្រទេសអាហ្វ្រិកទាំង២ បានចាប់ផ្តើមសេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានគេរំពឹងថា នឹងមានការចុះហត្ថលេខា នៅសប្តាហ៍ក្រោយនេះ ជាកិច្ចប្រឹងប្រែង ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ចប់ការប្រយុទ្ធគ្នា នៅភាគខាងកើតកុងហ្គោ។

កិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួម អាចជាការបំបែកភាពទាល់ច្រកក្នុងកិច្ចពិភាក្សាដែលត្រូវបានធ្វើឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅភាគខាងកើតកុងហ្គោ និងនាំឲ្យមានការវិនិយោគរបស់លោកខាងលិចរាប់ពាន់លានដុល្លារ នៅតំបន់ដែលសម្បូរទៅដោយធនធានរ៉ែផ្សេងៗជាច្រើន។

យោងតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា កិច្ចព្រមព្រៀងបណ្តោះអាសន្នដែលសម្រេចបានបន្ទាប់ពីមានកិច្ចពិភាក្សារយៈពេល ៣ថ្ងៃ ដោះស្រាយបញ្ហាបូរណភាពដែនដី និងការហាមប្រាមមិនឲ្យកើតអរិភាព និងការផ្តាច់ខ្លួន ការរំសាយអាវុធ និងសមាហរណកម្មតាមលក្ខខណ្ឌនៃក្រុមប្រដាប់អាវុធមិនមែនរដ្ឋ។

កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលផងដែរនូវបទប្បញ្ញត្តិ ស្តីពីការបង្កើតយន្តការសន្តិសុខរួមគ្នាដែលរួមបញ្ចូលនូវសំណើដែលត្រូវបានពិភាក្សាដោយភាគីនានា កាលពីឆ្នាំមុន ក្រោមការសម្របសម្រួលរបស់ប្រទេសអង់ហ្គោឡា។ ការចុះហត្ថលេខាកម្រិតរដ្ឋមន្ត្រី គ្រោងធ្វើនៅថ្ងៃទី២៧ ខែមិថុនា។

ការប្រយុទ្ធគ្នានៅភាគខាងកើតកុងហ្គោ បានកើនឡើងនៅឆ្នាំនេះ ខណៈដែលក្រុមឧទ្ទាម M23 ដែលគាំទ្រដោយរ៉្វាន់ដា បានចាប់ផ្តើមរុលទៅមុខ ដែលបានមើលឃើញថា ក្រុមនេះបានដណ្តើមកាន់កាប់ទីក្រុងធំជាងគេចំនួន ២ ក្នុងតំបន់នេះ ដោយបានធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងៗ ដែលថា ជម្លោះរីកកាន់តែធំទីៗ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm