វិមានក្រឹមឡាំង៖ មេដឹកនាំរុស្ស៊ី និងចិន ថ្កោលទោសអ៊ីស្រាអែល ជុំវិញការវាយប្រហារ លើអ៊ីរ៉ង់

2025/06/20 01:58:48 am        160


វិមានក្រឹមឡាំង បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជជែកគ្នាតាមទូរសព្ទ នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមិថុនា) ជាពេលដែលមេដឹកនាំទាំង២ បានថ្កោលទោសអ៊ីស្រាអែល ចំពោះការវាយប្រហារលើអ៊ីរ៉ង់ និងបានយល់ព្រមថា ការកាត់បន្ថយភាពតានតឹង គឺចាំបាច់។

ជំនួយការរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បានប្រាប់អ្នកសារព័ត៌មានថា មេដឹកនាំទាំង២ «ថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់អ៊ីស្រាអែល ដែលបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) និងបទដ្ឋានផ្សេងទៀតនៃច្បាប់អន្តរជាតិ»។

លោក Ushakov បាននិយាយថា៖ «ទាំងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ជឿជាក់យ៉ាងមុតមាំថា មិនត្រូវមានដំណោះស្រាយយោធា ចំពោះស្ថានការណ៍បច្ចុប្បន្ន និងបញ្ហាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះឡើយ។ ដំណោះស្រាយត្រូវតែសម្រេចបានទាំងស្រុង តាមរយៈមធ្យោបាយនយោបាយ និងការទូត»។

រុស្ស៊ីបានព្រមានពីការមានមហន្តរាយ ប្រសិនបើជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលពេលនេះឈានដល់ថ្ងៃទី៧ហើយនោះ កាន់តែតានតឹង ហើយបានជំរុញឲ្យសហរដ្ឋអាមេរិកកុំចូលរួមជាមួយយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។

នៅថ្ងៃព្រហស្បតិ៍នេះ លោក Putin បានបញ្ជាក់ជាថ្មីនូវសំណើធ្វើជាអ្នកសម្របសម្រួល ក្នុងជម្លោះអ៊ីស្រាអែល-អ៊ីសរ៉ង់ អំឡុងការជជែកតាមទូរសព្ទជាមួយលោក ស៊ី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក។ ហើយលោក Ushakov បានបញ្ជាក់ថា មេដឹកនាំចិនបានសម្តែងការគាំទ្រ ចំពោះគំនិតនេះ ខណៈដែលលោកជឿថា កិច្ចប្រឹងប្រែងនោះអាចជួយកាត់បន្ថយស្ថានភាពធ្ងន់ធ្ងរនាពេលនេះ។ ជំនួយការវិមានក្រឹមឡាំងបានបន្ថែមថា មេដឹកនាំទាំង២ បានយល់ស្របបន្តទំនាក់ទំនងជិតស្និទ្ធជាប់ជានិច្ច៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm