នៅថ្ងៃព្រហស្បតិ៍នេះ ជនប៉ាឡេស្ទីនបានជួបជុំគ្នានៅមន្ទីរពេទ្យ Al-Shifa ស្ថិតក្នុងទីក្រុងហ្កាហ្សា ដើម្បីកាន់ទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ។
គ្រូពេទ្យបឋម និយាយយថា មនុស្ស ២៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នានៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប ។
ពួកគេបន្តថា ជនប៉ាឡេស្ទីន ១២នាក់ រួមទាំងស្រ្តី និងកុមារ ត្រូវបានសម្លាប់នៅក្នុងវាយប្រហាររបស់អ៊ីស្រាអែលលើសំពត់តង់នៅជិតវិហារ ស្ថិតក្នុងជំរំជនភៀសខ្លួន Shati នៃទីក្រុងហ្កាហ្សា ។
គួរឲ្យដឹងថា សង្រ្គាមហ្កាហ្សា បានផ្ទុះឡើងដោយសារក្រុមជីវពលហាម៉ាសវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ ។
ចាប់តាំងពីពេលនោះមក ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជិត ៥៥.៦០០នាក់ ខណៈមនុស្សស្ទើរទាំងអស់ បានរត់ភៀសខ្លួន និងបណ្តាលឲ្យមានវិបត្តិស្រេកឃ្លាន ៕