កោះហ្គ្រីនលែន បានក្លាយជាចំណុចចាប់អារម្មណ៍មួយ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បង្ហាញបំណងប្រាថ្នារបស់លោក ក្នុងការដណ្តើមយកកោះដ៏ធំនៅសមុទ្រអាត្លង់ទិកមួយនេះ ។
រដ្ឋធានី Nuuk ដែលជាទីក្រុងធំបំផុតរបស់កោះហ្គ្រីនលែន ស្ថិតនៅតំបន់ឆ្នេរភាគនិរទេស ហើយមានពលរដ្ឋរស់នៅត្រឹមជាង ២ម៉ឺននាក់ប៉ុណ្ណោះ ហើយវាស្ថិតក្នុងចំណោមរដ្ឋធានីតូចបំផុតរបស់ពិភពលោក គិតពីចំនួនប្រជាពលរដ្ឋ ។
ហ្គ្រីនលែន គឺជាដែនដីស្វយ័តនៅក្នុងរាជាណាចក្រដាណឺម៉ាក ។ ទីក្រុង Nuuk ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៧២៨ ដោយសាសនទូតដាណឺម៉ាក-ន័រវែសលោក Hans Egede ហើយសព្វថ្ងៃនេះ វាបម្រើជាមជ្ឈមណ្ឌលនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចរបស់ហ្រ្គីនលែន ដោយរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធសម័យទំនើបជាមួយកេរតំណែលប្រពៃណី Inuit ។
ដោយសារទីក្រុង Nuuk មិនសូវធំ ហើយអាចទៅកម្សាន្តលេងត្រឹមរយៈពេល ១ថ្ងៃ វិធីល្អបំផុតក្នុងការដើរកម្សាន្តទីក្រុងមួយនេះ បានក្លាយជាដំណើរតំបន់ប៉ូលដ៏ពេញនិយមមួយ ជំរុញឲ្យអ្នកដំណើរដក ពិសោធន៍ទេសភាពដ៏អស្ចារ្យនៅទីនេះ ៕