ពលរដ្ឋហ្កាហ្សា ប្រថុយជីវិតដើម្បីតែស្វែងរកអាហារចម្អែតក្រពះ ខណៈតួលេខអ្នកស្លាប់កើនឥតឈប់

2025/06/20 03:35:16 pm        457

ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់នៅដែនដីហ្កាហ្សា ដែលហែកហួរដោយសង្រ្គាម កំពុងបន្តដំណើរដ៏គ្រោះថ្នាក់ ប្រថុយប្រថាន រាប់គឺឡូម៉ែត្រជារៀងរាល់ថ្ងៃ ដើម្បីព្យាយាមស្វែងរកអាហារខ្លះសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ដោយសង្ឃឹមថានឹងអាចមានជីវិតត្រឡប់ទៅវិញ។ ក្រុមគ្រូពេទ្យក្នុងតំបន់ហ្កាហ្សា បាននិយាយថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ត្រូវសម្លាប់ ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែល ខណៈព្យាយាមយកស្បៀងអាហារពីរថយន្តជំនួយ ដែលនាំចូលទៅក្នុងតំបន់ហ៊ុព័ទ្ធនេះដោយអង្គការសហប្រជាជាតិ និងភ្នាក់ងារសង្គ្រោះអន្តរជាតិ។

យោធាអ៊ីស្រាអែលនិយាយថា មានការប៉ុនប៉ងជាច្រើនដោយ "ជនសង្ស័យ" ដើម្បីចូលទៅជិតកងកម្លាំងខ្លួនក្នុងតំបន់ Netzarim ភាគកណ្តាលហ្កាហ្សាស្ទ្រីប ក្នុងលក្ខណៈបង្កគ្រោះថ្នាក់ដល់ ហើយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ យោធាបានបើកការបាញ់ប្រហារ និងបាញ់ព្រមានដើម្បីបំបែកហ្វូងប្រជាជន ដែលសម្រុកចូលទៅជិតតំបន់ដែលកងទ័ពកំពុងប្រតិបត្តិការ។

ក្រសួងសុខាភិបាលហ្កាហ្សាអះអាងថា ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ត្រូវសម្លាប់ ដោយសារព្យាយាមចូលទៅទីតាំងរបស់ក្រុមជំនួយថ្មីគាំទ្រដោយអាមេរិក និងអ៊ីស្រាអែល ឈ្មោះថា មូលនិធិមនុស្សធម៌ហ្កាហ្សា GHF ចាប់តាំងពីចុងខែឧសភា។ អាជ្ញាធរហ្កាហ្សា បានសរុបតួលេខអ្នកស្លាប់ចាប់តាំងពីសង្រ្គាមដ៏បង្ហូរឈាមនេះបានផ្ទុះឡើងនៅឆ្នាំ២០២៣ ដោយនិយាយថា ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនប្រមាណជិត ៥៥.៦០០នាក់ ខណៈអ្នកស្រុកស្ទើរតែទាំងអស់ជាង ២លាននាក់ត្រូវរត់ភៀសខ្លួន និងបង្កឱ្យមានវិបត្តិអត់ឃ្លាន។

សង្គ្រាមដ៏ឃោរឃៅនៅតំបន់ហ្កាហ្សានេះត្រូវបញ្ឆេះឡើង ដោយសារតែក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានឆ្មក់វាយប្រហារអ៊ីស្រាអែល នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ហើយសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល៕



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm