លោក Trump សម្រេចបន្តថ្ងៃផុតកំណត់សម្រាប់ការលក់ TikTok នៅសហរដ្ឋអាមេរិក រហូតដល់ខែកញ្ញា

2025/06/20 04:27:27 pm        78

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៩ មិថុនា) បានបន្ថែមពេលផុតកំណត់រហូតដល់ថ្ងៃទី១៧ ខែកញ្ញា សម្រាប់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន ដើម្បីចាត់ចែងលក់ទ្រព្យសម្បត្តិនៃកម្មវិធីវីដេអូខ្លី TikTok របស់ខ្លួននៅសហរដ្ឋអាមេរិក ខណៈច្បាប់ហាមប្រាម ដែលកំណត់ការលក់ ឬបិទដំណើរនៃអេបនេះ ហាក់មិនដើរទៅមុខទាល់តែសោះ។

លោក Trump ចុះហត្ថលេខាលើក្រឹត្យមួយ ដោយរុញកាលបរិច្ឆេទកំណត់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ឱ្យបន្តរយៈពេល ៩០ថ្ងៃទៅមុខទៀត នៅក្នុងជំហានមួយដែលលោកធ្លាប់បានផ្តល់សញ្ញារួចហើយថានឹងធ្វើឡើង។ ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ បានផ្តល់ការសង្រ្គោះចំនួនពីរលើករួចមកហើយពីការអនុវត្តច្បាប់សហព័ន្ធ ដែលតម្រូវឱ្យលក់ ឬបិទដំណើរការ TikTok ដែលត្រូវសន្មត់ថានឹងចូលជាធរមានក្នុងខែមករាឆ្នាំនេះ ប្រសិនបើពុំមានវឌ្ឈនភាពចំពោះការលក់ចេញ។

លោក Trump និយាយថា លោកចង់រក្សាទុកកម្មវិធីនេះ ដែលបានជួយលោកទាក់ទាញម្ចាស់ឆ្នោតវ័យក្មេង ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ កន្លងទៅ។ លោកក៏បានសម្តែងសុទិដ្ឋិនិយមថា ប្រធានាធិបតីចិន លោក Xi Jinping នឹងយល់ព្រមលើកិច្ចព្រមព្រៀងមួយដែលរក្សាទុកកម្មវិធីនេះ ទោះបីជាមិនច្បាស់ថា តើប្រធានបទនេះត្រូវលើកឡើងជាពិសេសដែរឬទេ ក្នុងកិច្ចពិភាក្សាកំពុងបន្តរបស់ប្រទេសទាំងពីរដើម្បីដោះស្រាយជម្លោះពន្ធ។

គួររម្លឹកថា ច្បាប់ហាមប្រាមឆ្នាំ២០២៤ តម្រូវឱ្យ TikTok ឈប់ដំណើរការត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ លុះត្រាតែក្រុមហ៊ុនមេចិនរបស់ TikTok គឺ ByteDance បានបញ្ចប់ការលក់ទ្រព្យសម្បត្តិរបស់កម្មវិធីមួយនេះនៅអាមេរិក ឬក៏បង្ហាញពីវឌ្ឍនភាពសំខាន់ៗឆ្ពោះទៅរកការលក់របស់ខ្លួន៕



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm