រុស្ស៊ីព្រមានសហរដ្ឋអាមេរិកប្រឆាំងនឹងអន្តរាគមន៍យោធាក្នុងសង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែល

2025/06/20 04:50:41 pm        144

ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្រមានសហរដ្ឋអាមេរិកកុំឱ្យចាត់វិធានការយោធាប្រឆាំងនឹងអ៊ីរ៉ង់ឲ្យសោះ ស្របពេលមានការរំពឹងទុកថាតើ ទីក្រុងវ៉ាស៊ីនតោន នឹងលូកចូលទៅក្នុងសង្រ្គាមជាមួយអ៊ីស្រាអែលដែរឬទេ។

អ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារមិនធ្លាប់មានលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលទីក្រុងតេអេរ៉ង់បានឆ្លើយតបការវាយប្រហារដោយមីស៊ីល និងយានដ្រូន ឈានដល់ការសម្លាប់មនុស្សជាច្រើននៃភាគីទាំងពីរ។

ទីក្រុងមូស្គូ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់អ៊ីរ៉ង់ ជាមួយនឹងកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រកាលពីប៉ុន្មានខែមុន។

ប៉ុន្តែវិមានក្រឹមឡាំង ពុំបានផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ីរ៉ង់នៅចំពោះមុខការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទេ ហើយលោកប្រធានាធិបតី Vladimir Putin កំពុងចងភ្ជាប់ខ្លួនលោកជាអ្នកសម្របសម្រួលដែលអាចធ្វើបាន ដោយលោកថ្កោលទោសអ៊ីស្រាអែល។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកយកព័ត៌មានថារុស្ស៊ី ចង់ព្រមានជាពិសេសលើទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងអន្តរាគមន៍យោធាក្នុងស្ថានភាពពេលនេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ថា លោកកំពុងពិចារណាចូលរួមការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ស្របពេលអ៊ីស្រាអែល កំពុងព្យាយាមបញ្ចុះបញ្ចូលអាមេរិកឲ្យជួយខ្លួនក្នុងការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់៕



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm