រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែមិថុនាថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei «មិនអាចត្រូវបានទុកឱកាសឲ្យនៅមានជីវិតរស់តទៅទៀតទេ» ប៉ុន្មានថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន បានបោះឆ្នោតវ៉េតូលើផែនការរបស់អ៊ីស្រាអែលដើម្បីធ្វើឃាតលោក ។

ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានធ្វើឡើងបន្ទាប់ពីមន្ទីរពេទ្យ Soroka នៅទីក្រុង Beersheba ភាគខាងត្បូងប្រទេស បានរាយការណ៍ថាមនុស្ស៤០នាក់ បានរងរបួសបន្ទាប់ពីការបាញ់មីស៊ីលរបស់អ៊ីរ៉ង់។ លោក Katz បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Holon ក្បែរទីក្រុង Tel Aviv ថា លោក Khamenei បានប្រកាសដោយបើកចំហថាលោកចង់ឱ្យអ៊ីស្រាអែលត្រូវបានបំផ្លាញ ខ្លួនលោកផ្ទាល់បានចេញបញ្ជាឱ្យបាញ់ផ្លោងទៅលើមន្ទីរពេទ្យ។

«មនុស្សបែបនេះ មិនអាចត្រូវបានគេទុកឱកាសឱ្យនៅរស់តទៅទៀតទេ»។ នៅពេលត្រូវបានសួរអំពីលោក Khamenei ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Beersheba កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា «ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា គ្មាននរណាម្នាក់ត្រូវបានការពារនោះទេ»។ ប៉ុន្តែលោកបាននិយាយបន្ថែមថា «ក្នុងសង្គ្រាម ខ្ញុំជឿថា មនុស្សម្នាក់ត្រូវតែជ្រើសរើសពាក្យដោយប្រុងប្រយ័ត្ន និងអនុវត្តសកម្មភាពដោយភាពជាក់លាក់»។
មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបាននិយាយថា លោកប្រធានាធិបតី Donald Trump បាន «រកឃើញថាអ៊ីស្រាអែលមានផែនការវាយប្រហារមេដឹកនាំកំពូលរបស់អ៊ីរ៉ង់»។ លោក ប្រធានាធិបតី Trump បានប្រឆាំងនឹងផែនការនេះ ហើយយើងបានប្រាប់អ៊ីស្រាអែលកុំឱ្យធ្វើ។