អ៊ីស្រាអែល៖ អ៊ីរ៉ង់បានបាញ់មីស៊ីលផ្ទុកគ្រាប់បែកចង្កោមក្នុងបំណងបង្កើនការស្លាប់និងរបួសជនស៊ីវិល

2025/06/20 05:13:00 pm        308

យោធាអ៊ីស្រាអ៊ែល និងស្ថានទូតនៅទីក្រុងវ៉ាស៊ីនតោនរបស់ខ្លួន បាននិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីល ទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ដែលបានពង្រាយខ្ចាត់ខ្ចាយគ្រាប់បែកតូចៗ ក្នុងគោលបំណងបង្កើនចំនួនជនស៊ីវិលស្លាប់និងរងរបួស ជាការប្រើប្រាស់គ្រាប់បែកចង្កោមលើកដំបូងត្រូវបានរាយការណ៍នៅក្នុងសង្គ្រាមរយៈពេល៨ថ្ងៃមកនេះ។

ស្ថានទូត បាននិយាយនៅក្នុងសារអេឡិចត្រូនិកមួយទៅកាន់សារព័ត៌មាន Reuters ដែលពុំបានកំណត់អត្តសញ្ញាណតំបន់នោះថា «ថ្ងៃនេះ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបាញ់មីស៊ីលដែលមានផ្ទុកគ្រាប់រំសេវចង្កោម ទៅកាន់តំបន់ជនស៊ីវិលដែលមានប្រជាជនរស់នៅច្រើនក្នុងប្រទេសអ៊ីស្រាអែល»។ សារអេឡិកត្រូនិក បន្តថា «គ្រាប់បែកចង្កោម ត្រូវបានរៀបចំដើម្បីពង្រាយឲ្យរាយប៉ាយនៅលើតំបន់ធំមួយ និងបង្កើនឱកាសនៃការវាយប្រហារដែលបង្កគ្រោះថ្នាក់»។



«អ៊ីរ៉ង់ បានបាញ់ដោយខុសច្បាប់និងមានចេតនា ទៅលើមជ្ឈមណ្ឌលជនស៊ីវិល ហើយព្យាយាមបង្កើនការធ្វើឲ្យជនស៊ីវិលស្លាប់ដោយការប្រើប្រាស់គ្រាប់បែកចង្កោម»។ បេសកកម្មរបស់ប្រទេសអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

សេចក្តីរាយការណ៍ព័ត៌មានរបស់អ៊ីស្រាអែលបានដកស្រង់សម្តីយោធាអ៊ីស្រាអែលដែលនិយាយថា ក្បាលគ្រាប់មីស៊ីល បានបំបែកបើកចំហនៅរយៈកម្ពស់ប្រហែល៧គីឡូម៉ែត្រ និងបានបញ្ចេញគ្រាប់រំសេវប្រហែល២០គ្រាប់ក្នុងរង្វង់ប្រហែល៨គីឡូម៉ែត្រ លើអ៊ីស្រាអែលភាគកណ្តាល។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm