ប្រធានាធិបតីចិន៖បទឈប់បាញ់ជាអាទិភាពបន្ទាន់ក្នុងការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា អំឡុងជំនួបតាមទូរសព័ទ្ធជាមួយលោក Putin

2025/06/20 05:45:30 pm        216

លោក Xi Jinping ប្រធានាធិបតីចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថាបទឈប់បាញ់ត្រូវតែជាអាទិភាពបន្ទាន់មួយនៅមជ្ឈិមបូព៌ា។លោកPutin និងលោក Xi ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ដោយជំរុញឱ្យមានការបន្ធូរបន្ថយស្ថានការណ៍។ 

លោកXiបានកត់សម្គាល់បែបនេះ អំឡុងសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ដោយមេដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈទាក់ទងនឹងស្ថានភាពនៅមជ្ឈិមបូព៌ា។  

លោក Xi បានគូសបញ្ជាក់ពីគោលការណ៍ និងគោលជំហររបស់ប្រទេសចិន ដោយនិយាយថា ស្ថានភាពមជ្ឈិមបូព៌ាបច្ចុប្បន្នគឺមានគ្រោះថ្នាក់ខ្លាំង ដែលបញ្ជាក់បន្ថែមថាពិភពលោកកំពុងឈានចូលដល់ដំណាក់កាលថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរ។

លោកXiនិយាយថាបើជម្លោះនៅតែបន្តកើនឡើង មិនត្រឹមតែភាគីពាក់ព័ន្ធផ្ទាល់នឹងទទួលរងការខាតបង់កាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែបណ្តាប្រទេសនៅទូទាំងតំបន់ក៏នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។លោកថ្លែងថាការប្រើកម្លាំងមិនមែនជាវិធីត្រឹមត្រូវក្នុងការដោះស្រាយជម្លោះអន្តរជាតិទេ ផ្ទុយទៅវិញវារឹងរឹតតែ ដុតបញ្ឆេះឱ្យមានការស្អប់ខ្ពើមនិងការប្រឈមមុខដាក់គ្នា កាន់តែខ្លាំងថែមទៀត។ 

លោក Xi បាននិយាយថា ភាគីពាក់ព័ន្ធក្នុងជម្លោះ ជាពិសេសអ៊ីស្រាអែល គួរតែបញ្ឈប់ប្រតិបត្តិការយោធាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការកើនឡើងនៃជម្លោះ និងដើម្បីជៀសវាងយ៉ាងម៉ឺងម៉ាត់នូវការរីករាលដាលនៃសង្រ្គាមហៀរចេះពីតំបន់នេះ។ 

ការសន្ទនានេះក៏បានលើកឡើងពីកិច្ចប្រជុំកំពូលG7ផងដែរ ដោយមេដឹកនាំទាំងពីរត្រូវបានគេរាយការណ៍ថាបានកត់សម្គាល់ពីភាពតានតឹងក្នុងចំណោមអ្នកចូលរួម។ លោក Putinនិងលោក Xi បានចាត់ទុកជំនួបកំពូលនេះថា ជាពេលវេលាមិនជោគជ័យសម្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នេះបើយោងតាមជំនួយការរបស់វិមានក្រឹមឡាំង លោក Yuri Ushakov ដែលបានប្រាប់សារព័ត៌មាន Anadolu៕



អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm