យាន SpaceX ផ្ទុះទៀតហើយ នៅក្នុងជំហានថយក្រោយដ៏អាក្រក់នៃបេសកកម្មភពអង្គារ របស់អាមេរិក

2025/06/20 06:03:15 pm        175

យានអវកាស Starship ដ៏ធំរបស់ក្រុមហ៊ុន SpaceX បានផ្ទុះជាបំណែកដុំភ្លើងយ៉ាងខ្លាំងក្លា អំឡុងពេលធ្វើតេស្តសាកល្បងលើកទី១០ នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃពុធ (១៨ មិថុនា) ដែលជាបរាជ័យចុងក្រោយបង្អស់ក្នុងការផ្ទុះយ៉ាងតិចពីរលើករួចមកហើយ សម្រាប់កម្មវិធីយានអវកាសភពអង្គារ របស់លោកមហាសេដ្ឋី Elon Musk។

SpaceX បាននិយាយលើវេទិកាសង្គម X ថា ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង ១១យប់ (ម៉ោងក្នុងស្រុក) នៅពេលយាន Starship ស្ថិតក្នុងការសាកល្បងនៅឯមូលដ្ឋាន Brownsville រដ្ឋតិចសាស់របស់ខ្លួន។ ក្រុមហ៊ុននេះបានសន្មតថាមកពី "ភាពមិនប្រក្រតីដ៏ធំ" ហើយនិយាយថា បុគ្គលិកទាំងអស់មានសុវត្ថិភាព។ ក្រុមវិស្វករ SpaceX កំពុងស៊ើបឧប្បត្តិហេតុនេះ ហើយកំពុងសម្របសម្រួលជាមួយភ្នាក់ងារមូលដ្ឋាន រដ្ឋ និងសហព័ន្ធ ទាក់ទងនឹងផលប៉ះពាល់លើបរិស្ថាន និងសុវត្ថិភាព។

លោក Musk បាននិយាយលើបណ្ដាញសង្គម X ថា "ទិន្នន័យបឋមបង្ហាញថា ឧស្ម័នអាសូត COPV នៅក្នុងច្រកផ្ទុកបន្ទុក បានបរាជ័យក្រោមសម្ពាធទប់ទល់" ពោលគឺសម្ពាធអតិបរិមា ដែលឧបករណ៍ ឬប្រព័ន្ធអាចទប់ទល់បានដោយមិនជួបប្រទះការខូចខាត ឬការថយចុះជាអចិន្ត្រៃយ៍នៅក្នុងដំណើរការ។ លោកបន្តថា "ប្រសិនបើការស៊ើបអង្កេតបន្ថែមទៀតបញ្ជាក់ថាពិតជាមូលហេតុនេះមែន នោះនឹងជាលើកទីមួយហើយសម្រាប់យានប្រភេទនេះ។

គួររម្លឹកថា យាន Starship ហាក់ដូចជាបានជួបប្រទះការផ្ទុះយ៉ាងតិចពីរលើកជាប់ៗគ្នារួចមកហើយ ដោយឆេះបំភ្លឺផ្ទៃមេឃនៅពេលយប់ និងទម្លាក់កម្ទេចកម្ទីចុះមកផ្ទៃផែនដី នេះបើយោងតាមវីដេអូដែលថតបាននៅពេលហេតុការណ៍ផ្ទុះកើតឡើង។ ប្រព័ន្ធ Starship កម្ពស់ ១២២ម៉ែត្រនេះគឺជាគោលដៅសំខាន់របស់លោក Musk ក្នុងការបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារ ប៉ុន្តែត្រូវហ៊ុមព័ទ្ធដោយបរាជ័យជាច្រើននៅឆ្នាំនេះ៕



អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm