ភ្នំពេញ៖ ផ្ទះឈើលើថ្មក្រោមមួយខ្នងនៅចំណុចផ្លូវបេតុង ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអណ្តាតភ្លើងឆាបឆេះខូចខាតទាំងស្រុង កាលពីវេលាម៉ោង ១១ និង២០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុផងដែរ ។ដោយសារស្ថានភាពផ្លូវរាងវែងឆ្ងាយបន្តិចហើយថែមទាំងមានខ្យល់បក់ទៀតនោះ ទើបធ្វើអោយអណ្តាតភ្លើងឆាបឆេះកាន់តែលឿន បណ្តាលឲ្យផ្ទះនោះឆាបឆេះអស់ទាំងស្រុង ដោយមិនអាចជួយអន្តរាមន៍ទាន់ពេលវេលាបានឡើយ ។
ជុំវិញករណីនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមូលហេតុ នៃការឆេះអោយបានពិតប្រាកដ ៕ អត្ថបទ៖ តារាវុទ្ធី



