នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាពក៏មិន​ងាយ​ស្រួលដែរ

2025/06/20 06:15:30 pm        642

ត្បូងឃ្មុំ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​មាន​ប្រសាសន៍​ថា ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺមិនងាយ​ស្រួល​នោះ​ឡើយ ​ហើយកាន់តែពិបាកជាងនេះទៀត គឺការថែរក្សាការពារសន្តិភាពតែម្តង។ ដូចនេះ នៅ​គ្រប់​កាលៈ​ទេសៈ យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាព ដែលរក​បាន​មក​ដោយ​លំបាក​បំផុត​នេះ ឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះក្នុង​តម្លៃ​ណា​ក៏​ដោយ​។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហានេះ បានធ្វើឡើង​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៨ ​ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ នា​តំប​ន់​ប្រវត្តិ​សាស្ត្រ ​X16 ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដែលកំពុងរៀបចំនាថ្ងៃនេះ ជា​ព្រឹត្តិការណ៍​ដែលមានសារៈសំខាន់បំផុត ព្រោះប្រវត្តិសាស្ត្រ បានបង្ហាញថា បើពុំមានការ​ចាប់​ផ្តើម​នៃ​ដំណើរ​ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ឆ្នាំ១៩៧៧ និង​ព្រឹត្តិការណ៍​ដែល​មាន​ជា​បន្ត​បន្ទាប់នោះទេ ក៏មិនអាចមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះបានដែរ។ នាថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ជាថ្ងៃ​ចា​ប់​ផ្តើម​នៃ​ចលនា​តស៊ូ​ប្រឆាំង​ រើបម្រះពីរបបដឹកនាំប៉ុល ពត បន្ទាប់មកគឺឈាន​ទៅ​បង្កើត​កង​កម្លាំង​រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ គឺអង្គភាព១២៥ ដែលជាអង្គការ​ចាត់​តាំ​ង​យោធា​ដំបូង និងការបង្កើតអង្គការចាត់តាំងនយោបាយដំបូង គឺ រណសិរ្សសាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ២ ធ្នូ ១៩៧៨ ឈានទៅសម្រេចជ័យជម្នះក្នុង ការសង្គ្រោះ និងរំដោះប្រទេស​ជាតិ​ឱ្យរួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ជាស្ថាពរនៅថ្ងៃ៧ មករា ឆ្នាំ ១៩៧៩។

ឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ពេលនោះហើយ ដែលកងទ័ពប្រជាជនបដិវត្តន៍កម្ពុជា ត្រូវ​បាន​កសាងឡើង មានបេសកកម្មពីរ គឺការទប់​ស្កាត់​មិន​​ឱ្យ​របប​ប្រល័យ​ពូជ​សាសន៍​វិល​ត្រឡប់​ម​ក​វិញ និងការស្តារសេដ្ឋកិច្ច សង្គមឡើងវិញ ការរំដោះប្រជាជនចេញពីភាពអត់ឃ្លាន និង​គ្រោះ​អវិជ្ជា​។ ក្នុងរបត់ប្រវត្តិសាស្ត្រក្រោយមកទៀត កងទ័ពដែលកើតចេញពីអង្គភាព ១២៥ បានដើរ​តួនាទី​យ៉ាង​សំខាន់ក្នុងការរក្សាប្រៀបខ្លាំង និងប្រៀបឈ្នះរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា និង​រដ្ឋកម្ពុជា ទប់ស្កាត់បានដោយជោគជ័យ មិនឲ្យពួកខ្មែរក្រហមត្រលប់មកវិញ ហើយ​បាន​ធ្វើ​ជា​សសរ​ស្តម្ភ​យ៉ាង រឹងមាំ គាំទ្រការចរចាសន្តិភាព​រហូត​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នា​ឆ្នាំ​១៩៩៣។ ពីឆ្នាំ១៩៩៣ ដល់១៩៩៨ គឺកម្លាំងដែលមានកំណើតមកពីអង្គភាព ១២៥ នេះហើយ ដែលជាស្នូលដ៏សំខាន់ជាងគេរបស់កងយោធពលខេមរភូមិន្ទ ដែល​បាន​ចូល​រួម​អនុវត្ត​នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន រហូតទទួល​បាន​ជោគ​ជ័យ​ពេញ​លេញ​ក្នុង​ការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង បង្កើតបាននូវការឯកភាពជាតិ ឯកភាព​ទឹកដី​នៅ​ចុង​ឆ្នាំ​១៩៩៨ ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាពុំធ្លាប់មានអស់រយៈកាលជាង៥០០ឆ្នាំកន្លងមកនេះ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា “រឿងរ៉ាវប្រវត្តិនៃការដឹកនាំ និង​ការ​លះ​បង់​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងការរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និង​ការ​កសាង​ស្នូលនៃកងយោធពលខេមរភូមិន្ទដែលកំពុងឈរជើងយ៉ាងរឹងមាំ និងស្វាហាប់​ការពារ​បូរណ​ភាព​ទឹក​ដីនាពេលនេះ មិនត្រឹមតែជាប្រវត្តិសាស្ត្រផ្ទាល់ខ្លួនទេ ប៉ុន្តែគឺជាប្រវត្តិសាស្ត្រជាតិ ដែល​មិន​អាចបំភ្លេចបានឡើយ។ ហេតុនេះហើយ យើងត្រូវមកទីនេះជារៀងរាល់ឆ្នាំ ដើម្បី​រំឭក​អំពី​ពលិកម្ម និងគុណូបការៈរបស់ថ្នាក់ដឹកនាំយើង ដែលបានយកជីវិតធ្វើដើមទុន រំដោះ​ប្រទេស​ចេញ​ពី​របប​វាលពិឃាត ហើយនាំប្រទេសជាតិឆ្ពោះទៅការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ខ្ញុំ​រំលឹក​ព្រឹត្តិការណ៍នេះ ដើម្បីរំលេចឱ្យឃើញថា សន្តិភាពមាន​តម្លៃ​ធំធេង​ណាស់​សម្រាប់​ជីវិត​ជាតិ​នីមួយ​ៗ កុំដល់ពេលបាត់បង់ទើបនាំគ្នានិយាយអំពីសារៈសំខាន់នៃសន្តិភាព។”

ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រៅ​ចំពោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិដែលបានយក​អស់​កម្លាំងកាយ ចិត្ត និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុង​ការ​រៀប​ចំ​កសាង​តំបន់​នេះតាំងពីថ្ងៃដំបូង និងបានផ្តួចផ្តើម​រៀបចំ​ប្រារព្ធ​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ​ជា​រៀង​រាល់​ឆ្នាំ។​ ជាមួយគ្នានេះ ឯកឧត្តមក៏សូមថ្លែងអំណរគុណ និងកោតសរសើចំពោះនាយឧត្តមសេនីយ៍ សៅ សុខា និងក្រុមការងារពាក់ព័ន្ធ ដែលបានដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ តាំង​ពី​គ្មាន​អ្វី​សោះ ឱ្យប្រែក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍។ សូម​សម្តែង​នូវ​ការ​គោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិទាំងអស់ ដែលបាន​គាំទ្រ​រាជ​រដ្ឋាភិបាល​ក្នុង​ការកសាងតំបន់ប្រវត្តិ-សាស្ត្រ X១៦ នេះ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm