អង្គការយូនីសេហ្វ៖ កុមារ៥០.០០០នាក់នៅហ្កាហ្សាស្លាប់ ឬរងរបួស ចាប់តាំងពីខែតុលា ២០២៣មក

2025/06/20 09:03:38 pm        108

មន្ត្រីជាន់ខ្ពស់នៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ(UNICEF) និយាយថា កុមារ៥០.០០០នាក់នៅតំបន់ហ្កាហ្សាស្ទ្រីបបានស្លាប់ ឬរងរបួស ចាប់តាំងពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣។ នាយករងប្រតិបត្តិរបស់អង្គការយូនីសេហ្វ លោកស្រី Kitty van der Heijden បានធ្វើអត្ថាធិប្បាយដូច្នេះ នៅក្នុងបទសម្ភាសន៍ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍។

លោកស្រី បាននិយាយថា មានការកើនឡើងនៃកង្វះអាហារូបត្ថម្ភនៅក្នុងតំបន់ហ្កាហ្សា ហើយប្រព័ន្ធថែទាំសុខភាពជិតដួលរលំ។ លោកស្រី Van der Heijden និយាយថា បុគ្គលិកនៃកម្មវិធីផ្តល់ជំនួយដឹកនាំដោយអង្គការសហប្រជាជាតិ «ពុំអាចទៅដល់កុមារដែលត្រូវការយើងនោះទេ» ចាប់តាំងពីអ៊ីស្រាអែល បានដាក់ការបិទផ្លូវទាំងស្រុងនៅក្នុងខែមីនា។



លោកស្រី បានអំពាវនាវដល់គ្រប់ភាគីជម្លោះឱ្យបញ្ឈប់អំពើហិង្សា និងអនុញ្ញាតឱ្យបុគ្គលិកអង្គការសហប្រជាជាតិ បន្តការផ្តល់ជំនួយនៅតំបន់ហ្កាហ្សា ដើម្បីឱ្យកុមារអាចរកឃើញក្តីសង្ឃឹមខ្លះ។ លោកស្រី Van der Heijden បានពណ៌នាអំពីស្ថានភាពពិភពលោកបច្ចុប្បន្នថាជា «ពេលវេលាអាក្រក់បំផុតសម្រាប់វ័យកុមារភាព»។ លោកស្រីនិយាយថា កុមារម្នាក់ក្នុងចំណោមកុមារ៦នាក់ក្នុងពិភពលោក កំពុងរស់នៅក្នុងជម្លោះ ឬកំពុងរត់គេចចេញពីជម្លោះ ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់អង្គការយូនីសេហ្វ។

ទាក់ទងនឹងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ លោកស្រី van der Heijden បាននិយាយថា កុមារនៅភាគីទាំងសងខាងបានស្លាប់ និងរងរបួស។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm