ប្រមុខការទូតអាមេរិក ពិភាក្សាពីសង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ ជាមួយដៃគូសំខាន់ៗ ខណៈជម្លោះមិនអន់ថយ

2025/06/20 09:47:49 pm        90

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយប្រមុខការបរទេសអង់គ្លេស លោក David Lammy កាលពីថ្ងៃព្រហស្បតិ៍ (១៩ មិថុនា) និងបានធ្វើកិច្ចសន្ទនាតាមទូរសព្ទដាច់ដោយឡែកជាមួយដៃគូសំខាន់ៗផ្សេងទៀតដូចជា អូស្រ្តាលី បារាំង និងអ៊ីតាលី ដើម្បីពិភាក្សាអំពីសង្រ្គាមរវាងសម្ព័ន្ធមិត្តអាមេរិក គឺអ៊ីស្រាអែល និងគូប្រជែងអ៊ីរ៉ង់។

ក្រសួងការបរទេសអាមេរិក បាននិយាយថា លោក Rubio និងបណ្ដារដ្ឋមន្ត្រីការបរទេសផ្សេងទៀត បានយល់ស្របជារួមថា "អ៊ីរ៉ង់ មិនអាចអភិវឌ្ឍ ឬទទួលបានអាវុធនុយក្លេអ៊ែរបានជាដាច់ខាត"។ លោក Lammy បាននិយាយដូចគ្នានេះនៅលើបណ្ដាញសង្គម X ខណៈបន្ថែមថា ស្ថានភាពនៅមជ្ឈិមបូព៌ា "នៅតែគ្រោះថ្នាក់" ហើយ "ឥឡូវនេះមានឱកាស ២សប្តាហ៍ ដើម្បីសម្រេចដំណោះស្រាយការទូត"។

សង្រ្គាមផ្លូវអាកាសរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនា នៅពេលអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ បានបង្កើនការប្រកាសអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលស្ថិតនៅលើមាត់ជ្រោះរួចទៅហើយ ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកយោធារបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣ មក។

សេវិមានបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី Donald Trump នឹងសម្រេចចិត្តក្នុងពេលពីរសប្តាហ៍ខាងមុខ ថាតើសហរដ្ឋអាមេរិក នឹងចូលរួមក្នុងសង្គ្រាមដែរឬទេ។ អ៊ីស្រាអែល ដែលជាប្រទេសតែមួយគត់នៅមជ្ឈិមបូព៌ាដែលជឿថាមានអាវុធនុយក្លេអ៊ែរ បាននិយាយថា ខ្លួនវាយប្រហារអ៊ីរ៉ង់ ដើម្បីរារាំងប្រទេសនេះមិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់ ដែលនិយាយថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានសន្តិភាព ក៏បានសងសឹកលើអ៊ីស្រាអែលវិញយ៉ាងចាស់ដៃ ខណៈការភ័យខ្លាចនៃសង្រ្គាមពេញបន្ទុកមិនអន់ថយ៕



អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm