សារព័ត៌មាន The Telegraph បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានអំពាវនាវឲ្យមានការអត់ធ្មត់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តផែនការសម្រាប់ការវាយប្រហារយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

កាសែត The Telegraph បានដកស្រង់សម្តីអ្នកនាំពាក្យរបស់សភាអង់គ្លេសដែលបាននិយាយថា៖ «ការបន្តនៃស្ថានភាពបច្ចុប្បន្ននេះ គឺមិនមាននរណាម្នាក់ចាប់អារម្មណ៍ឡើយ»។

ទោះជាយ៉ាងណាក៏ដោយ សភាអង់គ្លេស បានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើចក្រភពអង់គ្លេស នឹងអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានយោធា Diego Garcia របស់ខ្លួន ដែលមានទីតាំងនៅកោះ Chagos សម្រាប់ការវាយលុកដ៏មានសក្តានុពលរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ឬយ៉ាងណានោះទេ។
ការវិវឌ្ឍននេះ កើតឡើង បន្ទាប់ពីមានការព្រមានដែលចេញដោយអគ្គរដ្ឋអាជ្ញាអង់គ្លេស ដែលបានផ្តល់យោបើដល់យករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ថា ការជាប់ពាក់ព័ន្ធរបស់ចក្រភពអង់គ្លេស ក្នុងការវាយប្រហារដែលដឹកនាំដោយសហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ អាចត្រូវបានគេចាត់ទុកថា ខុសច្បាប់។