ជំរុញឲ្យមានការគាំទ្របន្ថែមទៀតសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទ និងជនរងគ្រោះ នៅសូម៉ាលី

2025/06/20 09:53:16 pm        156

អង្គការសហប្រជាជាតិ (UN) បានប្រារព្ធទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អំពើហិង្សាផ្លូវភេទ ក្នុងជម្លោះ នៅប្រទេសសូម៉ាលីកាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងការអំពាវនាវឲ្យមានការគាំទ្រកាន់តែច្រើនសម្រាប់អ្នករស់រានមានជីវិតនិងជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទ។

អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសសូម៉ាលី លោក James Swan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញនៅទីក្រុងម៉ូហ្គាឌីស្យូ( Mogadishu) រដ្ឋធានីនៃប្រទេសសូម៉ាលីថា៖«សហគមន៍សូម៉ាលី សមនឹងទទួលបានការសរសើរចំពោះការគាំទ្រអ្នករស់រានមានជីវិត និងជនរងគ្រោះពីឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃទាំងនេះ»។

លោកបានបន្ថែមថា៖«សម្រាប់ប្រទេសសូម៉ាលីកសាងសង្គមមួយដែលគ្មានការមើលងាយ និងការប៉ះទង្គិចនៃអំពើហិង្សាផ្លូវភេទ យើងទាំងអស់គ្នា ត្រូវតែធ្វើការដើម្បីការពារ និងឆ្លើយតបទៅនឹងអំពើហិង្សាផ្លូវភេទ» ដោយបានអំពាវនាវឲ្យអាជ្ញាធរសូម៉ាលីបន្ត និងពង្រឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើឲ្យអាម៉ាស់មុខ និងផ្តល់ការគាំទ្រដ៏មានអត្ថន័យដល់អ្នករស់រានមានជីវិត គ្រួសារ និងសហគមន៍។

ស្របតាមប្រធានបទឆ្នាំនេះគឺ«ឥទ្ធិពលអន្តរជំនាន់នៃអំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ» អង្គការសហប្រជាជាតិនៅក្នុងប្រទេសសូម៉ាលី បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីគូសបញ្ជាក់ពីរបៀបដែលអំពើហិង្សាផ្លូវភេទបង្កឲ្យមានគ្រោះថ្នាក់រយៈពេលវែង មិនត្រឹមតែលើបុគ្គលប៉ុណ្ណោះទេ ថែមទាំងលើការទំនាក់ទំនងសង្គមដ៏ទូលំទូលាយផងដែរ ដែលជារឿយៗធ្វើឲ្យគ្រួសារ និងសហគមន៍ប្រឈមនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាច្រើនជំនាន់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm