ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមបរិច្ចាគឈាមនៅខេត្ត សៀមរាប

2025/06/20 10:30:59 pm        421

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយយុវជនកម្ពុជា និង​ជា​ប្រធាន​កិត្តិយស​ក្រុម​បាល់​ទាត់​ពិធីករ​កីឡាកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដែលបាន​ប្រពឹត្ត​ទៅ​នៅ​សួន​ច្បារ​ខាង​ជើង​ព្រះអង្គចេក ព្រះអង្គចម ក្នុងខេត្តសៀមរាប។

កម្មវិធីបរិច្ចាគឈាមនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប សហការ​ជាមួយ​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់ឈាម សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារពិធីករកីឡាកម្ពុជា ក្រោម​ប្រធាន​បទ «យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ក្នុងគោល​បំណង​ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​ការស្រលាញ់ ការចេះជួយសង្គ្រោះអាយុជីវិត​ទៅកាន់​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់​។ ​ជាមួយគ្នានេះ កម្មវិធីបរិច្ចាគឈាម គឺជាការចូលរួមបង្កើតទម្លាប់ និងវប្បធម៌​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត ដើម្បីជំរុញ និងលើកកម្ពស់ឱ្យយុវជន ព្រមទាំង​ប្រជាជន​ទូទៅ​ឱ្យ​ចូល​រួម​ជាមួយ​សេវា​កម្ម​ជាតិ​ផ្ដល់​ឈាមទូទាំងប្រទេស។ ព្រឹត្តិការណ៍បរិច្ចាគឈាមនេះ ក៏មានការដាក់​តាំង​ពិព័រណ៍​ម្ហូបអាហារ ពិព័រណ៍ផលិតផលតាមបណ្ដាក្រុង ស្រុក និងពិព័រណ៍​ភូមិមួយ​ផលិត​ផល​មួយ​អម​ផង​ដែរ​។

សូមជម្រាបថា ក្រៅពីការបរិច្ចាគឈាម នាល្ងាចនេះក៏នឹងមានកម្មវិធីទាត់បាល់មិត្តភាព រវាង​ក្រុម​បាល់​ទាត់​រដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ដើម្បី​លើក​កម្ពស់​សុខភាព ​រឹតចំណងមិត្តភាព សាមគ្គីភាព ភារតភាពក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និង​កិច្ច​សហ​ប្រតិបត្តិការល្អ ស្របតាមទិសស្លោក «កីឡារស់ក្នុងសន្តិភាព»៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm