តុលាការអាមេរិកអនុញ្ញាតឲ្យលោក Trump បន្តគ្រប់គ្រងកងឆ្មាំជាតិ នៅរដ្ឋ California សម្រាប់ពេលនេះ

2025/06/20 11:11:04 pm        98

នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមិថុនា) តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យលោក Donald Trump អាចបន្តគ្រប់គ្រងលើឆ្មាំជាតិរបស់រដ្ឋ California ខណៈដែលអភិបាលពីគណបក្សប្រជាធិបតេយ្យរបស់រដ្ឋនេះ បន្តប្ដឹងតវ៉ា ចំពោះភាពស្របច្បាប់នៃការប្រើប្រាស់កងទ័ពរបស់លោកប្រធានាធិបតីខាងបក្សសាធារណរដ្ឋ ដើម្បីបង្ក្រាបការតវ៉ា និងភាពចលាចល នៅទីក្រុង Los Angeles។

ក្រុមប្រឹក្សាចៅក្រម ៣រូបនៃសាលាឧទ្ធរណ៍ទី៩ ដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានសម្រេចពន្យារការផ្អាក ដែលជាសេចក្តីសម្រេចកាលពីទី១២ ខែមិថុនា របស់ចៅក្រមសហព័ន្ធប្រចាំតំបន់របស់អាមេរិក គឺលោក Charles Breyer ដែលបានសម្រេចថា លោក Trump បានគ្រប់គ្រងឆ្មាំជាតិរបស់រដ្ឋ California ដោយខុសច្បាប់។ សេចក្តីសម្រេចរបស់លោក Breyer ត្រូវបានចេញ សម្រាប់បណ្តឹងប្រឆាំងនឹងវិធានការរបស់លោក Trump ដែលត្រូវបានដាក់ដោយអភិបាលរដ្ឋ លោក Gavin Newsom។

គួរបញ្ជាក់ថា អំឡុងពេលមានការតវ៉ា និងភាពចលាចល នៅទីក្រុង Los Angeles ពាក់ព័ន្ធនឹងការវាយឆ្មក់អន្តោប្រវេសន៍របស់លោក Trump លោកប្រធានាធិបតីរូបនេះ កាលពីថ្ងៃទី៧ ខែមិថុនា បានគ្រប់គ្រងឆ្មាំជាតិរបស់រដ្ឋ California ហើយបានដាក់ពង្រាយទាហាន ៤.០០០នាក់ ដែលផ្ទុយនឹងការចង់បានរបស់លោក Newsom។ លោក Trump ក៏បានបញ្ជាឲ្យទាហានម៉ារីនអាមេរិកចំនួន ៧០០នាក់ទៅកាន់ទីក្រុងនេះផងដែរ បន្ទាប់ពីបានបញ្ជូនកងឆ្មាំជាតិទៅ។ លោក Breyer មិនទាន់សម្រេចលើភាពស្របច្បាប់នៃការចល័តកងម៉ារីននៅឡើយទេ។

នៅឯសវនាការ កាលពីថ្ងៃអង្គារ ចៅក្រមបានសួរមេធាវីរបស់រដ្ឋ California និងលោក Trump ថា តើតុលាការគួរមានអំណាចពិនិត្យមើលការសម្រេចចិត្តរបស់លោក Trump ក្នុងការដាក់ពង្រាយទាហានដែរ ឬទេ។ ចៅក្រមទាំងនោះ កំពុងព្យាយាមសម្រេចថា តើត្រូវបន្តរារាំងការសម្រេចពីមុនប្រឆាំងនឹងលោក Trump ដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm