ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ឥស្លាម បានឃាត់ខ្លួនមនុស្ស ១៦នាក់ នៅក្នុងខេត្ត Lorestan របស់អ៊ីរ៉ង់ ពីបទសង្ស័យថា បានជួយអ៊ីស្រាអែល។
យោងតាមរបាយការណ៍នេះ អ្នកត្រូវឃាត់ខ្លួនទាំងនោះ ត្រូវបានចោទប្រកាន់ពីបទ «ធ្វើឲ្យមានការភ័យស្លន់ស្លោ នៅលើបណ្តាញអ៊ីនធឺណិត ក្នុងការប៉ុនប៉ងធ្វើឲ្យសាមគ្គីភាពនៅក្នុងសង្គមអ៊ីរ៉ង់ ចុះខ្សោយ»។

របាយការណ៍នេះ លើកឡើងថា រាល់សកម្មភាពតាមអនឡាញដែលរួមចំណែកដល់គោលដៅរបស់អ៊ីស្រាអែល ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាម នឹងត្រូវរារាំងដោយការអនុវត្តច្បាប់។
នាពេលមុននេះ ក្រសួងទំនាក់ទំនងរបស់អ៊ីរ៉ង់ បាននិយាយថា ការរឹតបន្តឹងអ៊ីនធឺណិតបណ្តោះអាសន្ន ត្រូវបានដាក់ ស្របពេលមានការវាយប្រហាររបស់អ៊ីស្រាអែល។
