ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃសុក្រនេះថា តំបន់ហ្កាហ្សា កំពុងប្រឈមនឹងគ្រោះរាំងស្ងួតដែលបង្កើតឡើងដោយមនុស្ស ខណៈដែលប្រព័ន្ធទឹករបស់តំបន់នេះ បានដួលរលំ។
អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ (UNICEF) លោក James Elder បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងហ្សឺណែវថា៖«កុមារនឹងចាប់ផ្តើមស្លាប់ដោយការស្រេកទឹក...មានតែរោងចក្រផលិតទឹកស្អាតចំនួន ៤០ភាគរយប៉ុណ្ណោះ ដែលនៅមានដំណើរការ»។

បច្ចុប្បន្ន អ៊ីស្រាអែលកំពុងបញ្ជូនជំនួយជាច្រើន ទៅកាន់តំបន់ហ្កាហ្សាតាមរយៈក្រុមថ្មីដែលគាំទ្រដោយសហរដ្ឋអាមេរិកថ្មី និងអ៊ីស្រាអែល គឺមូលនិធិមនុស្សធម៌ហ្កាហ្សា ដែលប្រើប្រាស់ក្រុមហ៊ុនសន្តិសុខ និងភ័ស្តុភារឯកជនរបស់សហរដ្ឋអាមេរិក និងប្រតិបត្តិការកន្លែងចែកចាយមួយចំនួន នៅក្នុងតំបន់ដែលការពារដោយកងកម្លាំងអ៊ីស្រាអែល។
អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបន្តអនុញ្ញាតឲ្យមានជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាដែលជាជម្រករបស់ប្រជាជនជាង ២លាននាក់ ខណៈដែលធានាថា ជំនួយនេះមិនបានទៅដល់ក្រុមហាម៉ាស។ ក្រុម ហាម៉ាស បដិសេធថាមិនបានដណ្តើមយកជំនួយទេ ដោយនិយាយថា អ៊ីស្រាអែលប្រើភាពអត់ឃ្លានជាអាវុធ។
