នាយករដ្ឋមន្ត្រី៖ ន័រវែសនឹងបំពេញតាមគោលដៅ ៥% របស់ណាតូ លើការចំណាយ ក្នុងវិស័យការពារជាតិ និងសន្តិសុខ

2025/06/21 12:09:05 am        135

នាយករដ្ឋមន្ត្រីន័រវែស នៅថ្ងៃសុក្រ (ទី២០ ខែមិថុនា) នេះ បាននិយាយថា ប្រទេសរបស់លោកគ្រោងនឹងបង្កើនការចំណាយសរុប លើវិស័យការពារជាតិ និងសន្តិសុខដ៏ទូលំទូលាយដល់កម្រិត ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ពោលគឺស្របតាមគោលដៅរួមដែលបានគ្រោងទុក ក្នុងចំណោមរដ្ឋសមាជិករបស់អង្គការណាតូ (NATO)។

តំបន់អឺរ៉ុបកំពុងប្រញាប់ប្រញាល់បង្កើនការចំណាយក្នុងវិស័យការពារជាតិ ដើម្បីត្រៀមទប់ទល់នឹងលទ្ធភាពនៃការវាយប្រហាររបស់រុស្ស៊ី បន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកលែងមានឆន្ទៈ ក្នុងការធ្វើជាអ្នកធានាសន្តិសុខដ៏ធំរបស់អឺរ៉ុបទៀតហើយ។

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានស្នើថា ប្រទេសជាសមាជិកគួរតែព្រមព្រៀងក្នុងគោលដៅចំណាយ ៥ភាគរយនៃ GDP របស់ខ្លួន នៅក្នុងវិស័យការពារជាតិ និងវិធានការសន្តិសុខដ៏ទូលំទូលាយ នៅពេលដែលបណ្ដារដ្ឋទាំងនោះជួបប្រជុំគ្នា នៅថ្ងៃទី ២៤-២៥ ខែមិថុនា ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។

នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Stoere បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងត្រូវតែធ្វើកិច្ចការបន្ថែមទៀត ដើម្បីការពារប្រទេសរបស់យើង និងរួមចំណែកដល់សន្តិសុខរួមរបស់យើងជាមួយសម្ព័ន្ធមិត្តរបស់យើង នៅក្នុងអង្គការណាតូ»។ លោកបានសង្កត់ធ្ងន់ថា៖ «សន្តិសុខសម្រាប់ប្រទេសន័រវេស គឺពាក់ព័ន្ធនឹងការការពារដែលអាចទុកចិត្តបាន ដែលមានគ្រឿងយុទ្ធោបករណ៍ត្រឹមត្រូវ មនុស្សគ្រប់គ្រាន់ និងផែនការល្អ»។

ទីភ្នាក់ងារស្ថិតិជាតិ (SSB) បានឲ្យដឹងកាលពីខែមេសាថា ប្រទេសន័រវេស ក្នុងឆ្នាំ២០២៤ បានចំណាយប្រមាណ ២,២ភាគរយនៃ GDP សម្រាប់វិស័យការពារជាតិ ដោយកើនឡើងពីកម្រិតទាប ១,៤ភាគរយ ក្នុងឆ្នាំ២០២២ ហើយរដ្ឋាភិបាលបានលើកឡើងកាលពីខែឧសភាថា ខ្លួនមានគោលបំណងបង្កើនការចំណាយកម្រិត ៣,៣ភាគរយ ក្នុងឆ្នាំ២០២៥ នេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm