មនី្ទរសុខាភិបាលរាជធានីភ្នំពេញ ចុះដាក់ថ្នាំអាបែត និងបាញ់ថ្នាំមូស បង្ការជំងឺគ្រុនឈាម តាមខ្នងផ្ទះពលរដ្ឋនៅក្នុងខណ្ឌដង្កោ

2025/06/21 03:43:14 am        294

ភ្នំពេញ ÷ រដូវធ្លាក់ភ្លៀងបានចូលមកដល់ហើយ មន្រី្តជំនាញមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ បានចុះចែកខិតប័ណ្ណ អប់រំសុខភាព ដាក់ថ្នាំអាបែត ក្នុងពាងទឹក និងបាញ់ថ្នាំមូស ដើម្បីទប់ស្កាត់ និងការពារជំងឺគ្រុនឈាម នៅក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត តាំង ប៊ុនឃីម ប្រធានកម្មវិធីជំងឺគ្រុនចាញ់ និងគ្រុនឈាម នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានប្រាប់BTV ព័ត៌មាន កាលពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ថា ដោយសាររដូវធ្លាក់ភ្លៀងបានចូលមកដល់ហើយ សុំឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត ទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីទប់ស្កាត់ការកើនឡើងជំងឺគ្រុនឈាម ព្រោះភ្លៀងធ្លាក់កាន់តែច្រើនហើយ។ ដូច្នេះការវិវត្តន៍របស់ជំងឺគ្រុនឈាម វាអាចវិវត្តន៍កើនឡើងតាមប្រព័ន្ធទឹកភ្លៀង។ ជាពិសេសមន្រី្តជំនាញរបស់យើង បានតាមដានសភាពការករណីជំងឺគ្រុនឈាម ជាប្រចាំ និងរៀងរាល់សប្តាហ៍យើងតាមដានករណីជំងឺគ្រុនឈាម ថាតើតំបន់ណាមានការកើនឡើងករណីជំងឺគ្រុនឈាម គឺយើងមានកម្មវិធីចុះទៅអប់រំបន្ថែម និងដាក់ថ្នាំអាបែត និងបាញ់ថ្នាំសម្លាប់មូសក្នុងរាជធានីភ្នំពេញ។ ព្រោះជម្ងឺគ្រុនឈាម គឺជាជម្ងឺគួរឱ្យបារម្ភសម្រាប់ក្មេងៗ ជាពិសេសនៅរដូវភ្លៀង ។ ជម្ងឺនេះ បង្កឡើងដោយភ្នាក់ងារចម្លងមូសខ្លា ហើយថ្នាំអាបែត ជាប្រភេទថ្នាំដាក់ចូលក្នុងទឹក សម្រាប់កំចាត់ពងមូស មុនពេលវាញាស់។

ទន្ទឹមគ្នានោះដែរ លោក ផែន សុថា សមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃស និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ ក្រសួងសុខាភិបាល មនី្ទរសុខាភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដោយចុះមកអប់រំផ្សព្វផ្សាយអំពីវិធានការការពារជំងឺគ្រុនឈាម ដាក់ថ្នាំបែត និងបាញ់ថ្នាំសម្លាប់មូស។

លោកវេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តដង្កោ (ហៅកាត់ OD ដង្កោ) ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននានា ក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ សូមចូលរួមសហការ ជាមួយមន្ត្រីមន្ទីរសុខាភិបាល ដែលចុះធ្វើសកម្មភាពដាក់ថ្នាំអាបែត ដើម្បីកំចាត់មូសខ្លាលុបបំបាត់ជំងឺគ្រុនឈាម ឲ្យបានទាំងអស់គ្នា នៅតាមខ្នងផ្ទះរបស់បងប្អូន និងត្រូវចូលរួមសម្អាតបរិស្ថាននៅជុំវិញលំនៅដ្ឋានរបស់ខ្លួន ឲ្យមានអនាម័យល្អ ដើម្បីឈានទៅលុបបំបាត់ជម្រកមូសខ្លាពងកូន ដែលជាប្រភពចម្លងជំងឺគ្រុនឈាម។ គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម។

សូមរំលេចឡើងវិញថា សកម្មភាពប្រយុទ្ធ នឹងជំងឺគ្រុនឈាម របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (ម.គ.ច) គឺត្រូវ៖ ពង្រឹងសកម្មភាពសម្របសម្រួលកម្មវិធី និងកិច្ចសហការ ប្រព័ន្ធអង្កេតតាមដាន ការធ្វើរោគវិនិច្ឆ័យនិងព្យាបាល គ្រប់គ្រងភ្នាក់ងារចម្លង និង អប់រំសុខភាព បែបបុរេសកម្ម ដើម្បីប្រសិទ្ធភាពកាត់បន្ថយបន្ទុកជំងឺគ្រុនឈាម និងអត្រាស្លាប់។ ជាជំនួយស្មារតី ជំងឺគ្រុនឈាម គឺជាជំងឺដែលមានវដ្តពាក់ព័ន្ធជាមួយការប្រែប្រួលប្រភេទសេរ៉ូទីបវីរុស ដែលក្នុងឆ្នាំ២០២៥នេះ ជំងឺគ្រុនឈាមអាចកើតមានក្នុងសន្ទស្សន៍ព្យាករណ៍ពី ៣ម៉ឺន-៧៦,០០០ ករណីឈឺ។ ពង្រឹង និងពង្រីកវិសាលភាពល្បឿននៃការបញ្ជូនអ្នកជំងឺបន្ទាប់ពីគ្រុនក្តៅខ្លាំងភ្លាមៗ មិនលើសពី៤៨ម៉ោង ទៅស្វែងរកសេវាព្យាបាលសាធារណៈដែលនៅជិតបំផុត ពិសេសកុមារតូចៗ និងចាស់ជរា៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm