ជើង​ហោះហើរ​ជាង​ ៦.៣០០ ត្រូវ​បាន​លុបចោល ខណៈ​វីរុស Omicron រំខាន​ការ​ធ្វើ​ដំណើរ​ចុង​សប្ដាហ៍​ថ្ងៃ​បុណ្យ​ណូអែល​

2021/12/27 09:47:33 pm        482

ពិភពលោក៖ ក្រុមហ៊ុន​អាកាសចរណ៍​ទូទាំង​ពិភពលោក​ បាន​លុបចោល​ជើង​ហោះហើរ​សម្រាប់​ថ្ងៃ​ទី​៣ ​បន្តបន្ទាប់​គ្នា​ដល់​ថ្ងៃអាទិត្យ ខណៈ​ដែល​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក ស្រប​ពេល​មានការ​ឆ្លង​រាលដាល​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កើន​ឡើង​ខ្ពស់ ដែល​បង្ខំ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ក្នុង​ឱកាស​បុណ្យ​ណូអែល​រាប់​ម៉ឺន​នាក់ ផ្លាស់ប្ដូរ​ផែនការ​របស់​ខ្លួន​។​

យោង​តាម​គេហទំព័រតាមដាន​ការហោះហើរ​ឲ្យដឹងថា ជើង​ហោះ​ហើរ​ជាង ​៦,០០០ ត្រូវ​បាន​លុបចោល​នៅ​ទូទាំង​ពិភពលោក​ក្នុង​អំឡុង​បុណ្យ​ណូអែល​ចុង​សប្ដាហ៍ និង​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ពន្យារ​ពេល​ថែមទៀត ស្រប​ពេល​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បង្ក​ការ​អាក់​ខាន​ដល់​ពេល​វេលា​ឈប់សម្រាក​លើ​មនុស្ស​រាប់​លាន​នាក់​។ ទិន្នន័យ​របស់​ក្រុមហ៊ុន Flight Aware បាន​បង្ហាញ​ថា ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ទូទាំង​ពិភពលោក បាន​លុបចោល​ជើង​ហោះ​ហើរ​ប្រមាណ ២,២០០ គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ ថយ​ចុះ​ពី​ជាង ២,៨០០ ពីមួយ​ថ្ងៃមុន។

​យោង​តាម​ប្រភព​ពី​ក្រុមហ៊ុន Flight Aware ដដែល ក្រុមហ៊ុន​អាកាសចរណ៍​ផ្នែក​ពាណិជ្ជកម្ម​នានា បាន​លុបចោល​ជើង​ហោះ​ហើរ​ជាង ​៧២០ ទាំង​ចូល ឬ​ចេញពី​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ​។ អ្នកបើកបរ​យន្តហោះ អ្នកបម្រើ​ការ​លើ​យន្តហោះ និង​បុគ្គលិក​ផ្សេងទៀតត្រូវ​បាន​បញ្ជាក់​ថា​ បាន​ឈឺ ឬ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក បន្ទាប់ពី​បាន​ប៉ះពាល់​ជាមួយ​អ្នក​ឆ្លង​វីរុស COVID-19 ដែល​បង្ខំ​ឲ្យ​ក្រុម​ហ៊ុន​អាកាសចរណ៍ Lufthansa, Delta, United Airlines, JetBlue, Alaska Airlines និង​ក្រុមហ៊ុន​អាកាស​ចរណ៍​ជាច្រើន​បាន​លុបចោល​ជើង​ហោះ​ហើរ អំឡុង​ពេល​ដែល​មាន​អ្នកដំណើរ​ច្រើននៅ​ឆ្នាំនេះ​។ ក្រុម​ហ៊ុន​ Flight Aware ខាងលើ​ដដែល​បាន​និយាយ​ថា​ ​​​ជើង​ហោះ​ហើរ​ជាង​ ១,៤០០ ត្រូវ​បាន​លុប​ចោល​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ដែល​ក្រុម​ហ៊ុន​ជើង​ហោះ​ហើរ​របស់​អាមេរិកកំពុង​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ​បំផុត៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm