នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងឋាន ស៊ីណាវ៉ាត(Paetongtarn Shinawatra) បានជួបពិភាក្សា ជាមួយមេបញ្ជាការកងទ័ពកាលពីថ្ងៃសុក្រ ជាបុគ្គលដែលលោកស្រីបានរិះគន់ជុំវិញការបែកធ្លាយសារសំឡេងក្នុងការសន្ទានាតាមទូរស័ព្ទ ខណៈលោកស្រីព្យាយាមបន្ធូបន្ថយវិបត្តិដែលគំរាមកំហែងដល់ការដូលរំលំរដ្ឋាភិបាលរបស់លោកស្រី។

ជាកូនស្រីរបស់មហាសេដ្ឋីអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត ហើយបានចូលកាន់តំណែងមិនទាន់បានមួយឆ្នាំផងនោះ លោកស្រីPaetongtarn កំពុងប្រឈមទៅនឹងការអំពាវនាវឱ្យលាចេញពីតំណែង ឬប្រកាសការបោះឆ្នោត ខណៈកំហឹងបានផ្ទុះឡើងជុំវិញការបែកធ្លាយសារសំឡេងសន្ទនាតាមទូរស័ព្ទ។
ដៃគូចម្រុះដ៏សំខាន់របស់លោកស្រី គឺគណបក្ស ភុមចៃថៃ(Bhumjaithai) អភិរក្សនិយម បានដកខ្លួនចេញកាលពីថ្ងៃពុធ ដោយនិយាយថា លោកស្រីបានប្រមាថប្រទេស និងកងទ័ព និងធ្វើឲ្យដ្ឋាភិបាលរបស់លោកស្រី ឈានដល់ចំណុចដួលរលំ។
លោកស្រី បានទទួលរងនូវការវាយប្រហារមួយផ្សេងទៀតកាលពីថ្ងៃសុក្រ ខណៈមានរបាយការណ៍បានលេចឡើងថាដៃគូចម្រុះមួយទៀតកំពុងគំរាមលាលែងពីតំណែង លុះត្រាតែលោកស្រីចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី។
វិបត្តិនេះ បានធ្វើឱ្យទីផ្សារភាគហ៊ុនថៃធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល៥ឆ្នាំមកនេះ ហើយបានកើតមានឡើងនៅពេលដែលព្រះរាជាណាចក្រមួយនេះ កំពុងព្យាយាមជំរុញសេដ្ឋកិច្ចដែលធ្លាក់ចុះរបស់ខ្លួន ដោយការដំឡើងពន្ធពាណិជ្ជកម្មគំរាមកំហែងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជិតចូលមកដល់។
