សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល នៅ​ខេត្ដ​សៀមរាប

2025/06/21 07:32:47 pm        443

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំ​បើក​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​កណ្តាល ដើម្បីតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក។កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ ក្រោម​ការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដោយ​មាន​វត្ត​មាន​ចូល​រួម​ពី​សំណាក់​ឯកឧត្តមលោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រម​ទាំង​សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ប្រមាណ៥០០ នាក់។

ថ្លែងក្នុងពិធីបើកនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​គណៈ​កម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមការងារ តាមបណ្តា វិស័យ​នានា អង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ទាំង​អស់​នៅ​ទូទាំង​ប្រទេស ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី លះបង់ពេលវេលា និងធន​ធាន​ផ្ទាល់​ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងមន​សិការ​ស្នេហា​ជាតិ​ខ្ពស់ រហូតសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ស្របតាមទិសដៅ និង​ផែន​ការ​សកម្មភាព ដែលបានដាក់ចេញនៅក្នុង «ផែនការយុទ្ធសាស្ត្រ​ស្តីពី​យុវជន​ក្នុង​បុព្វ​ហេតុ​ជាតិ​ មាតុភូមិ ២០២៣-២០២៨»។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួត​ពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បាន​អនុវត្ត​កន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម តាម​រយៈកិច្ចពិភាក្សា និងបទអន្តរាគមន៍នានា ដើម្បីផ្សា​ភ្ជាប់​ផែន​ការ​ការងារ​ឲ្យ​ស្រប​តាម​ការ​វិវត្ត​ជាក់​ស្តែងរបស់សង្គម ។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីក​សាមគ្គីភាព​នៃ​ក្រុម​គ្រួសារ​សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ នាឱកាសនេះ ឯកឧត្តមបានមានប្រសាសន៍ថា ជាមួយនឹងការចូលរួមគាំទ្រ ពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ស.ស.យ.ក. បាន និង​កំពុង​ពង្រឹង​នូវ​តួនាទី និងការរួមចំណែករបស់ខ្លួនកាន់តែខ្លាំងក្លាថែមទៀតក្នុងការចូលរួមអភិវឌ្ឍសង្គម។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ក្រុមគ្រួសារស.ស.យ.ក. បេ្តជ្ញាថា​នឹង​រៀប​ចំ​កម្ម​វិធី​សំខាន់​ៗ​បន្ត​ទៀត​សំដៅបង្កើន ក្តីស្រឡាញ់ សមានចិត្ត ការគាំទ្រ និងជួយលើក​តម្កើង​ឱ្យ​កាន់​តែ​ខ្ពស់​ថែម​ទៀត​នូវ មោទនភាពរបស់យុវជន និងប្រជាជននៅទូទាំងប្រទេសចំពោះជាតិមាតុភូមិ ក្រោម​ការ​ដឹក​នាំ​ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី និងជាប្រធានកិត្តិយសនៃសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីដឹកនាំនាវាកម្ពុជា ឈាន​ទៅ​​សម្រេច​ចក្ខុវិស័យកម្ពុជាក្លាយទៅជា ប្រទេសមានចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។ ឯកឧត្តម​បាន​បន្ថែម​ថា ទន្ទឹមនឹងស្ថានភាពតានតឹងនៃបញ្ហាព្រំដែន ស.ស.យ.ក. នឹងប្តេជ្ញាបន្តចូលរួម និង​គាំទ្រ​យ៉ាង​ពេញទំហឹងនូវ គ្រប់ចំណាត់ការរបស់រាជរដ្ឋាភិបាល និងស្ថាប័នកំពូលៗរបស់ជាតិ ពាក់​ព័ន្ធនឹង ស្ថានការណ៍នយោបាយ និងបញ្ហាបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ជាក់​ស្តែង កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ស.ស.យ.ក បានរៀបចំដំណើរថ្មើរជើង(Solidarity March) ដោយបានបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី និង រួមគ្នាជាធ្លុងមួយ គាំទ្រ​ដល់​រាជ​រដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ ដែលជាការចូលរួម ចំណែកក្នុង​ខឿន​ការពារ​ជាតិ​ប្រជា​ជន​ផងដែរ។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ នៅខេត្តសៀមរាប ដោយរូមបញ្ចូលរបៀបវារៈមានចំនួនរួមមានពិធីបើក ដោយ​ផ្តោត​លើ​របាយ​ការណ៍ ​កិច្ចពិភាក្សា និងបទអន្តរាគមន៍ កម្មពិធីពង្រឹង​ស្មារតី​ក្រុម​ដោយ​ផ្សា​ភ្ជាប់​នឹង​ការ​ចូល​រួម​របស់​សមាជិក សមាជិកា ក្នុងបុព្វហេតុសប្បុសធម៌ និងពិធីបិទ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm