អ៊ីស្រាអែល និងអ៊ីរ៉ង់ បន្តការវាយប្រហារទោះបីមានកិច្ចប្រឹងប្រែងផ្នែកការទូតដោយមេដឹកនាំពិភពលោកក៏ដោយ

2025/06/21 08:05:01 pm        322

ប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តវាយប្រហារគ្នា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតពីសំណាក់មេដឹកនាំនៅជុំវិញពិភពលោកក៏ដោយ។ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានធ្វើប្រតិបត្តិការនៅភាគខាងលិច និងភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ ដោយបំផ្លាញទីតាំងស្តុកមីស៊ីល និងទីតាំងបាញ់។

រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានបញ្ជាឱ្យកងកម្លាំងការពារអ៊ីស្រាអែល បើកការវាយប្រហារប្រឆាំងកងឆ្មាំបដិវត្តន៍ និងកងជីវពលស្ម័គ្រចិត្ត Basij ។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយឆ្មាំបដិវត្តន៍ បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួន បានវាយបកវិញដោយមីស៊ីលបាលីស្ទីក និងយានដ្រូន។ ការវាយប្រហារទាំងនេះ ត្រូវបានគេរាយការណ៍ថាបានធ្វើឱ្យមនុស្ស២៣នាក់រងរបួសនៅក្នុងទីក្រុង Haifa របស់អ៊ីស្រាអែលភាគខាងជើង ។

ប្រជាជននៅទីក្រុងតេអេរ៉ង់ បានចេញធ្វើបាតុកម្មបន្ទាប់ពីការបួងសួងកាលពីថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំង ការវាយប្រហាររបស់អ៊ីស្រាអែល។ ពួកគេបានកាន់រូបភាពរបស់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei ខណៈកំពុងស្រែកថា «ស្លាប់ទៅអ៊ីស្រាអែល»។ មេដឹកនាំអ៊ីស្រាអែល បាននិយាយថាគោលដៅនានាដែលនៅសេសសល់របស់ខ្លួន គឺការកម្ទេចទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម Fordow នៅ ប្រទេសអ៊ីរ៉ង់ភាគកណ្តាល។ រោងចក្រនេះ ត្រូវបានគេជឿថាមានទីតាំងនៅក្រោមដីដ៏ជ្រៅ។

លោក Steve Ganyard អតីតឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលធ្លាប់បម្រើការជាអ្នកបើកយន្តហោះចម្បាំងរបស់កងម៉ារីន បាននិយាយថា ការបំផ្លាញរោងចក្រនេះនឹងមានបញ្ហាប្រឈម។ លោកនិយាយថា ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តចូលរួម យោធានឹងត្រូវដាក់ពង្រាយគ្រាប់បែកដែលគេស្គាល់ថាជា «គ្រាប់បែកខួងទម្លុះដី»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        192
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        179
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm