សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា អំពាវនាវបណ្តាវិនិយោគិនថ្មីៗ​មកស្វែង​យល់​សក្តា​នុពល​កម្ពុជា​

2025/06/21 08:51:05 pm        499

ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ និង​គាំទ្រ​ដល់​វិនិយោគិន និងធុរកិច្ចជន ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានអំពាវនាវ​បណ្តា​វិនិយោគិន​ ជាពិសេសវិនិយោគិនថ្មីៗដែលទើប​នឹង​បាន​មក​ទស្សន​កិច្ច​ដោយ​ផ្ទាល់​នៅ​ប្រទេសក​ម្ពុជា ​សូមចូលរួមសិក្សាពីកម្ពុជា ជាពិសេសឈាន​ទៅ​ចាប់​យក​កាលានុវ​ត្ត​ភាព​ដ៏​សម្បូរ​បែប​លើ​គ្រប់​វិស័យ​។

ក្នុងពិធីអបអរសាទរដំណើរការផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង​ពិធីពិ​សាភោជ​នា​ហារសាមគ្គីឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពី ល្ងាចថ្ងៃទី២០ មិថុនា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានបញ្ជាក់​ថា​សមាគម​នេះ​បង្កើត​ឡើង​មានគោ​លបំណងក្នុងការប្រមូលផ្តុំនូវសមាសភាពសមាគមនីមួយៗ រួមគ្នាជាថ្នាលធំមួយ​ដើម្បី​ពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេស ដើម្បីចូល​មក​បណ្តាក់​ទុន​ក្នុងប្រទេសកម្ពុជាជាអតិបរមា រួមចំណែកចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្រប​តាម​គោល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅចំពោះមុខអង្គពិធី អ្នកឧកញ៉ា បានប្តេជ្ញាចិត្ត នឹងបន្តអនុវត្តរាល់សកម្មភាពទាំងឡាយ រួម​មាន​ពង្រីក​ការ​ផ្សព្វផ្សាយ ទាក់ទាញ និងកសាងទំនុកចិត្តកាន់តែខ្លាំងក្លាពីវិនិយោគិន ជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបន្តលើកកម្ពស់​កិត្តិនាម​កម្ពុជា​ឱ្យ​កាន់​តែ​ល្បី​ល្បាញ​ថែម​ទៀតនៅលើឆាកអន្តរជាតិ ជាពិសេសចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល​សម្រេច​ចក្ខុ​វិស័យ​ប្រែ​ក្លាយ​កម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់​នៅ​ឆ្នាំ​២០៥០​។

ថ្លែងនៅក្នុងកម្មវិធីដ៏វិសេសវិសាលនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​លើក​ទឹក​ចិត្ត​ដល់​បណ្ដា​វិនិយោគិនជាតិ និងអន្តរជាតិ, ជាពិសេសភ្ញៀវបរទេសថ្មីៗ សូមសម្រេចចិត្ត​ជ្រើសរើស​កម្ពុជា​ ជាទីតាំងសម្រាប់រាល់កិច្ចសហការ និងវិនិយោគ ពីព្រោះថា រាជរដ្ឋាភិបាល​កម្ពុជា​តែង​តែ​គិតគូរ​ខ្ពស់​ចំពោះវិនិយោគិនគ្រប់រូប ដោយគ្មានការរើសអើង ហើយយើងពិតជា​សាទរ​ចំពោះ​ភាព​រីក​ចម្រើន​របស់បណ្ដារោងចក្រ-សហគ្រាស ដែលបានបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា ដែល​នឹង​ជំរុញ​ដល់​សេដ្ឋកិច្ចកម្ពុជា បន្តរីកលូតលាស់ជាលំដាប់ ប្រកបដោយចីរភាព និងសម្រេច​បាន​ចក្ខុ​វិស័យ​ជា​ច្រើន​រួមគ្នា៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm