សង្គ្រាម​បាន​បន្ត​ផ្ទុះឡើង​ក្នុង​តំបន់​នៅ​មជ្ឈិមបូព៌ា​ក្នុង​ឆ្នាំ​២០២១

2021/12/27 10:19:03 pm        489

​មជ្ឈិមបូព៌ា​៖ សង្គ្រាម​បាន​បន្ត​ផ្ទុះឡើង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ នៃ​តំបន់​មជ្ឈិមបូព៌ា​នៅ​ឆ្នាំ២០២១ ​នេះ​។ សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​យេ​ម៉ែន​បច្ចុប្បន្ន​នេះ​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី​៧ ដោយមាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ជុំវិញ​ទីក្រុង Marib និង​ទីក្រុង Taiz រវាង​ក្រុម​ឧទ្ទាម​ហួរ​ធី​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ និង​រដ្ឋាភិបាល​យេ​ម៉ែន​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ គាំទ្រ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត រដ្ឋ​អារ៉ាប់ផ្សេង​ទៀត និង​ប្រទេស​លោក​ខាង​លិច​។

យោង​តាម​មូលដ្ឋាន​ទិន្នន័យ​ដែល​តាមដាន​អំពើ​ហិង្សា​បាន​ឲ្យ​ដឹង​ថា ​សង្គ្រាម​នៅ​យេ​ម៉ែន​បាន​បណ្ដាល​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក ធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​រង​ទុក្ខដោយសារ​កង្វះខាត​ស្បៀងអាហារ និង​ថ្នាំពេទ្យ ហើយ​សង្គ្រាម​បាន​សម្លាប់មនុស្ស​ជាង ១៣០,០០០​នាក់រួម​ទាំង​ក្រុម​អ្នក​ប្រយុទ្ធ និង​ជន​ស៊ីវិល​។ ​រីឯ​នៅ​ក្នុង​ប្រទេស​ស៊ី​រី ការ​វាយឆ្មក់​តាម​អាកាស​ដោយ​មិន​រើសអើង​ពី​សំណាក់​រដ្ឋាភិបាល និង​អ្នកគាំទ្ររុស្ស៊ី​របស់ខ្លួន​បាន​បន្ត​កំណត់​គោលដៅ​លើ​ទីក្រុង Idlib ជា​ទឹកដី​កាន់កាប់ចុងក្រោយ​របស់​ពួកឧទ្ទាម​នៅក្នុង​ប្រទេស​។ មានការ​ប្រយុទ្ធ​គ្នា​ជាថ្មី​ជាមួយ​ពួក​ឧទ្ទាម​នៅភាគ​និរតី​ប្រទេស និង​ការ​បំផ្ទុះគ្រាប់បែកដែល​គ្មាន​អ្នកទទួលខុសត្រូវ ​ចំពោះ​ទីក្រុង​នានានៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។

ជម្លោះរបស់​ប្រទេស​ស៊ី​រី​បានចាប់ផ្តើម​នៅក្នុង​ខែមីនា ឆ្នាំ២០១១ ហើយ​បាន​ធ្វើ​ឱ្យ​មនុស្ស​ចន្លោះ​ពី ៣៥០,០០០នាក់ទៅ ៤៥០,០០០​នាក់បាន​ស្លាប់ ហើយប្រជាជន​រាប់សែន​នាក់​​បានផ្លាស់​ទី​រួមទាំង ៥​លាន​នាក់​ជា​ជនភៀសខ្លួន​នៅក្រៅ​ប្រទេស​។ ​នៅ​អ៊ីស្រាអែល​ឯណោះ​វិញ សង្គ្រាម​នៅ​តំបន់​ហ្កា​ហ្សា​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​នបាន​កើតមានឡើង​ បន្ទាប់ពី​ភាព​តានតឹង​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​រវាង​ដែនដី​ប៉ា​ឡេ​ស្ទី​ន និង​អ្នក​តាំង​លំនៅ​ជា​ជនជាតិ​ជ្វី​ហ្វ​។ ជុំ​នៃ​អំពើហិង្សា​នេះ​បាន​សម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងហោចណាស់​ ២៥៦​នាក់ និង​ជនជាតិ​អ៊ីស្រាអែល ១៥​នាក់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        223
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        265
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        244

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm