លោកជំទាវ ភឿង សកុណា៖ នៅលើទឹកដីពិសិដ្ឋនេះ មានតំណក់ញើស និងឈាម​របស់​បុព្វបុរស​ខ្មែរ​​ដែល​យើងត្រូវចាំបាច់ការពារ

2025/06/21 11:56:38 pm        758

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសចុះសួរសុខទុក្ខដល់ និង​នាំយក​អំណោយ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែល​ឈរ​ជើង​តាម​បណ្តោយព្រំដែនកម្ពុជា-ថៃ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានសម្តែងនូវការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះ​ការ​លះ​បង់​គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជាក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និង​ប្រជា​ពលរដ្ឋ និងបានពាំនាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃ​ព្រះរា​ជា​ណាចក្រកម្ពុជាដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត និង​មាន​ឆន្ទៈមោះមុតឈរជើងការពារដែនអធិបតេយ្យភាពកម្ពុជាប្រកបដោយភក្តីភាព និងអង់​អាច​ក្លាហា​ពីសត្រូវឈ្លានពាន។

លោកជំទាវបណ្ឌិតសភាចារ្យបានស្នើសុំអង្គពិធីទាំងមូលស្មឹងស្មាធ ៣០ វិនាទី ដើម្បី​គោរព​ដល់​ព្រះវិញ្ញា​ណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែល​បាន​បំពេញ​ព្រះរាជបូជនីយកិច្ចដ៏ធំធេងទាមទារយកប្រាសាទព្រះវិហារមកវិញ ព្រមទាំង​គោរព​វិញ្ញាណ​ក្ខន្ធ​ដល់​យុទ្ធជនស្នេហាជាតិដែលបានពលិកម្ម ជាពិសេសលោកព្រិន្ទបាលឯក សួន រោន ដែល​បាន​ពលី​ជីវិតនៅក្នុងខេត្តព្រះវិហារនាពេលថ្មីៗនេះ។

លោកជំទាវបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា កិច្ចការការពារ​ជាតិ​​ និងបូរណ​ភាព​ទឹកដី​នា​ពេល​នេះ​មិន​ត្រឹម​តែ​ដើម្បី​ការពារ​នូវ​តឹក​តាង​ប្រវត្តិសាស្ត្រ​នាពេល​អតីត​កាល​ដែល​មាន​តំណក់​ញើស និង​ឈាម​របស់​បុព្វបុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្មារតីសាមគ្គីរួបរួមជាតិ ជាកម្លាំងយ៉ាងរឹងមាំ​នា​ពេល​បច្ចុប្បន្ន​ដើម្បី​ធានា​នូវ​អនាគត​ដ៏​រុង​រឿង​របស់កម្ពុជា​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ជា​ដរាប​តទៅ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm