រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយមីយ៉ាន់ម៉ា ខណៈមើលឃើញប្រេង និងឧស្ម័ន នៅសមុទ្រ

2025/06/22 12:02:51 am        509

ប្រទេសរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ (ទី២០ ខែមិថុនា) ជាអ្វីដែលទីក្រុងមូស្គូបានចាត់ទុកថា អាចជាការបើកឱកាសថ្មី សម្រាប់ក្រុមហ៊ុនថាមពលរុស្ស៊ី នៅក្នុងប្រទេសអាស៊ីមួយនេះ។

បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅទីក្រុង St Petersburg ជាមួយលោក Kan Zaw រដ្ឋមន្ត្រីក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសរបស់មីយ៉ាន់ម៉ា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរុស្ស៊ី លោក Maxim Reshetnikov បាននិយាយថា៖ «យើងកត់សម្គាល់ឃើញជាពិសេសពីការត្រៀមខ្លួនរបស់ភាគីមីយ៉ាន់ម៉ា ក្នុងការទាក់ទាញក្រុមហ៊ុនរុស្ស៊ីឲ្យចូលរួមក្នុងការអភិវឌ្ឍតំបន់ប្រេង និងឧស្ម័ន នៅសមុទ្រ»។

ជាមួយគ្នានេះ រុស្ស៊ីបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងជួយពន្លឿនដល់គម្រោងនានា ក្នុងនោះរួមទាំងគម្រោងនៅតំបន់សេដ្ឋកិច្ចពិសេស Dawei របស់ប្រទេសមីយ៉ាន់ម៉ាផងដែរ ជាកន្លែងដែលរោងចក្រថាមពលកម្ដៅដើរដោយធ្យូងថ្ម ៦៦០មេហ្កាវ៉ាត់ កំពុងត្រូវបានអភិវឌ្ឍ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបាននិងកំពុងកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរបបយោធាមីយ៉ាន់ម៉ា ដែលបានដណ្តើមអំណាចនៅឆ្នាំ២០២១ ដោយការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព គឺលោកស្រី អ៊ុងសាន ស៊ូជី។

បើយោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសនេះកំពុងជួបនឹងការលំបាកខ្លាំង ដោយសារជម្លោះផ្ទៃក្នុង សេដ្ឋកិច្ចធ្លាក់ចុះ ការរីករាលដាលនូវភាពអត់ឃ្លាន ហើយ ១ភាគ៣ នៃប្រជាជន ៥៥លាននាក់របស់ប្រទេសត្រូវការជំនួយ។ ប្រមុខរបបយោធា លោក Min Aung Hlaing បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីខែមីនា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការសាងសង់រោងចក្រនុយក្លេអ៊ែរខ្នាតតូច នៅមីយ៉ាន់ម៉ា៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm