[UPDATE] លោកTrump ថ្លែងទៅកាន់ប្រជាជាតិ ក្រោយវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ និងព្រមានវាយប្រហារបន្ថែមទៀត

2025/06/22 06:12:58 pm        173

លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ ២១ មិថុនាថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីនៅក្នុង "ការវាយប្រហារប្រកបដោយជោគជ័យ" ដោយបន្ថែមថាកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុង តេអេរ៉ង់ (Tehran) ត្រូវបានលុបបំបាត់ចោល។

លោកTrump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថា "យើងបានបញ្ចប់ការវាយប្រហារប្រកបដោយជោគជ័យរបស់យើងទៅលើទីតាំងនុយក្លេអ៊ែរចំនួនបីនៅក្នុងប្រទេសអ៊ីរ៉ង់ រួមមានរោងចក្រនុយក្លេអ៊ែរ Fordo, Natanz និង Esfahan" ។  

លោក Trump និយាយថា រោងចក្រនុយក្លេអ៊ែរនានារបស់អ៊ីរ៉ង់ ត្រូវបានបំផ្លាញទាំងស្រុងក្រោយការវាយប្រហាររបស់អាមេរិក និងប្ដេជ្ញាវាយប្រហារបន្ថែមទៀត។

បន្ទាប់ពីមានការពិចារណាជាច្រើនថ្ងៃ និងជាយូរមកហើយ មុនពេលកំណត់រយៈពេលពីរសប្តាហ៍ដែលកំណត់ដោយរូបលោកខ្លួនឯង ការសម្រេចចិត្តរបស់លោក Trump ក្នុងការចូលរួមយុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងគូប្រជែងដ៏សំខាន់របស់ខ្លួនគឺអ៊ីរ៉ង់ តំណាងឱ្យការកើនឡើងនៃជម្លោះកាន់តែខ្លាំងក្លាថែមទៀត។

លោក Trump បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅឯសេតវិមានថាការវាយប្រហារទាំងនោះ គឺជាជោគជ័យខាងយោធាដ៏អស្ចារ្យ ។ 

សារព័ត៌មាន CBS News បានរាយការណ៍ថា សហរដ្ឋអាមេរិកបានឈានដល់ការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ តែបាននិយាយថា ការវាយប្រហារនេះគឺជាផែនការរបស់សហរដ្ឋអាមេរិកទាំងអស់ ហើយខ្លួនពុំមានបំណងសម្រាប់ការផ្លាស់ប្តូររបបនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm