មនុស្សយ៉ាងហោចណាស់២៦នាក់ រួមទាំងអ្នកស្វែងរកជំនួយជាច្រើនទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។
ការវាយប្រហារបានកើតឡើងស្របពេលប្រជាជនប៉ាឡេស្ទីនអស់សង្ឃឹមក្រោមការរារាំងរបស់អ៊ីស្រាអែលបន្តរង់ចាំនៅចំណុចចែកចាយអាហារទន្ទឹមនឹងមានវិបត្តិអត់ឃ្លាននៅតែបន្ត។
ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់អំឡុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់រងការឡោមព័ទ្ធមួយនេះកាលពីថ្ងៃសៅរ៍ មនុស្ស១១ នាក់គឺជាអ្នកទទួលជំនួយនៅមជ្ឈមណ្ឌលចែកចាយដំណើរការដោយមូលនិធិមនុស្សធម៌ហ្កាហ្សា គាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលអង្គការសហប្រជាជាតិបានថ្កោលទោសចំពោះការយកជំនួយធ្វើជាអាវុធរបស់ខ្លួន។
ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសារព័ត៌មាន Wafa បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៣ នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួសដោយសារការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ al-Mawasi ភាគខាងត្បូងហ្កាហ្សា។
ក្រសួងសុខាភិបាលបានរាយការណ៍ថាក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ មនុស្សយ៉ាងហោចណាស់២០២ នាក់ត្រូវបានសម្លាប់ រួមទាំងសាកសពចំនួន ៤នាក់ដែលបានរកឃើញបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល និង១.០៣៧នាក់ បានរងរបួសដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងដែនដីហ្កាហ្សា៕