លោកប្រធានាធិបតី Vladimir Putin បាននិយាយថា សេដ្ឋកិច្ចរបស់រុស្ស៊ី មិនត្រូវធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនោះទេ បន្ទាប់ពីក្រុមសេដ្ឋវិទូ បានព្រមានជាច្រើនខែអំពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច។
លោក Putin បានប្រាប់អ្នកចូលរួម រួមទាំងរដ្ឋមន្ត្រីរដ្ឋាភិបាល និងធនាគារកណ្តាលនៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg កាលពីថ្ងៃសុក្រថា អ្នកឯកទេស និងអ្នកជំនាញមួយចំនួនកំពុង ចង្អុលទៅហានិភ័យនៃការជាប់គាំង និងសូម្បីតែឱនភាពសេដ្ឋកិច្ច ។
លោកបានបញ្ជាក់ថា រុស្ស៊ី នឹងមិនបណ្ដោយឲ្យបញ្ហានេះកើតឡើងឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោកបានបន្ថែមថាពួកលោកត្រូវបន្តអនុវត្តគោលនយោបាយថវិកា ពន្ធ និងរូបិយវត្ថុ ពោពេញដោយសមត្ថកិច្ច និងគិតគូរបានយ៉ាងហ្មត់ចត់។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Maxim Reshetnikov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចកំពុងឈានដល់ដំណាក់កាលធ្លាក់ចូលទៅក្នុងឱនភាព ហើយការសម្រេចចិត្តលើគោលនយោបាយរូបិយវត្ថុនឹងកំណត់ថាតើ សេដ្ឋកិច្ចរុស្ស៊ី នឹងធ្លាក់ចូលទៅក្នុងកម្រិតណាមួយ ឬអត់៕