​ មនុស្សរាប់ម៉ឺននាក់ចូលរួមតវ៉ាទូទាំងអឺរ៉ុប ប្រឆាំងអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា

2025/06/22 08:40:04 pm        173

មនុស្សរាប់ម៉ឺននាក់កាលពីថ្ងៃសៅរ៍ ២១មិថុនា បានចូលរួមក្នុងបាតុកម្មគាំទ្រប៉ាឡេស្ទីននៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ និងរដ្ឋធានីជាច្រើនទូទាំងសហភាពអឺរ៉ុប ទាមទារឱ្យបញ្ចប់អំពើប្រល័យពូជសាសន៍នៅហ្កាហ្សា ។

លោក Niklas Barth អ្នកតវ៉ាមកពីទីក្រុង Frankfurt បាននិយាយថា អាល្លឺម៉ង់ត្រូវតែបញ្ឈប់ការគាំទ្រ និងលាងជម្រះអំពើប្រល័យពូជសាសន៍នេះ ទៅតាមកម្រិតសីលធម៌។ បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល។ អាល្លឺម៉ង់ មិនអាចជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ទៀតឡើយ។

យោងតាមអ្នកនាំពាក្យរបស់នាយកដ្ឋាននគរបាលទីក្រុងប៊ែរឡាំង មានមនុស្សចំនួន១៥.០០០នាក់ ចូលរួមបាតុកម្មនៅក្នុងរដ្ឋធានីនេះ។ការតវ៉ាបានចាប់ផ្តើមដោយស្ងៀមស្ងាត់ ប៉ុន្តែត្រូវបានបញ្ចប់ដោយការប៉ះទង្គិចគ្នា និងមានការចាប់ខ្លួនប្រហែល ៥០ នាក់។

ចំណែកនៅរដ្ឋធានីរបស់អង់គ្លេសវិញ មនុស្សរាប់ម៉ឺននាក់បានក្រវីទង់ជាតិប៉ាឡេស្ទីន បង្ហាញការគាំទ្រ និងប្រឆាំងការកាប់សម្លាប់ដែលនៅតែបន្តរាល់ថ្ងៃ។ 

រីឯនៅប្រទេសស្វីសឯណោះ ក្រុមអ្នករៀបចំក្បួនតវ៉ាបានប៉ាន់ប្រមាណថាមនុស្ស២០.០០០នាក់ បានចូលរួមនៅមុខអគាររដ្ឋសភា ជំរុញឲ្យរដ្ឋាភិបាលគាំទ្របទឈប់បាញ់។ 

បាតុករម្នាក់បាននិយាយថា បាតុកម្មប្រឆាំងនឹងមនុស្សពីរបីនាក់ដែលគាំទ្រអ៊ីស្រាអែលបានបង្កភាពតានតឹង។ អ្នកចូលរួមទាមទារឲ្យរដ្ឋាភិបាលរបស់ពួកគេបញ្ចប់ការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល ហើយងាកទៅផ្ដល់ជំនួយសម្រាប់ប្រជាជននៅហ្កាហ្សាវិញ។

ការវាយលុកដោយយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត៥៥.៧០០នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា ខណៈប្រជាជនស្ទើរតែទាំងអស់ជាងពីរលាននាក់បានរត់គេចពីសេចក្ដីស្លាប់ឥតឈប់ឈរ និងបង្កឱ្យមានវិបត្តិអត់ឃ្លាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm