រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យប្រទេសចិន ជំរុញអ៊ីរ៉ង់កុំឱ្យបិទច្រកសមុទ្រHormuz បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

ការអត្ថាធិប្បាយរបស់ លោក Rubio នៅលើកម្មវិធីមួយរបស់ប្រព័ន្ធផ្សព្វផ្សាយ Fox News បានធ្វើឡើងបន្ទាប់ពីទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ បានរាយការណ៍ថា សភាប្រទេសអ៊ីរ៉ង់ បានអនុម័តវិធានការដើម្បីបិទច្រកសមុទ្រ Hormuz ដែលតាមរយៈនេះ មានលំហូរប្រេងនិងឧស្ម័នសកលប្រហែល២០ភាគរយ។

លោក Rubio ជាទីប្រឹក្សាសន្តិសុខជាតិផងដែរនោះបាននិយាយថា «ខ្ញុំជំរុញដល់រដ្ឋាភិបាលចិននៅទីក្រុងប៉េកាំងអំពាវនាវឲ្យអ៊ីរ៉ង់កុំឲ្យបិទច្រកសមុទ្រនេះ ព្រោះមានការពឹងផ្អែកខ្លាំងលើច្រកសមុទ្រ Hormuz សម្រាប់លំហូរប្រេង»។
ប្រសិនបើពួកគេធ្វើបែបនោះ វានឹងក្លាយជាកំហុសដ៏ពិបាកមួយផ្សេងទៀត។ វាជាការសម្លាប់សេដ្ឋកិច្ចខ្លួនឯង ប្រសិនបើពួកគេធ្វើវា។ ហើយយើងរក្សាជម្រើសដើម្បីដោះស្រាយ ប៉ុន្តែប្រទេសផ្សេងៗទៀតនឹងពិនិត្យមើលវាផងដែរ។ វានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀតដែលកាន់តែអាក្រក់ជាងប្រទេសរបស់យើង។
លោក Rubio បាននិយាយថាចំណាត់ការដើម្បីបិទច្រកសមុទ្រនេះ នឹងក្លាយជាការកើនឡើងដ៏ធំដែលនឹងទទួលបានការឆ្លើយតបពីសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត។