កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជុំ​ទី​៨ បាន​ចាប់ផ្ដើម​នៅ​ទីក្រុង​វី​យែ​ន ​ខណៈ​អ៊ីរ៉ង់​ផ្ដោត​លើ​ការ​ដក​ទណ្ឌកម្ម

2021/12/28 06:18:59 pm        524

​អូទ្រីស៖ ការចរចា​ជុំ​ទី​៨​ ស្តីពី​ការ​ស្តារឡើងវិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​បានចាប់ផ្តើម​នៅ​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស ដោយ​អ៊ីរ៉ង់​បាន​និយាយថា អ្នកចូលរួម​បានធ្វើកា​រយ៉ា​ង​ទូលំទូលាយ​ពី​អត្ថបទ​សេចក្តីព្រាង​ទូទៅ​ដែល​អាច​ទទួលយកបាន ហើយ​ថា​ក្រុមការងារ​របស់ខ្លួន​មាន​ឆន្ទៈ​បន្ត​ឱ្យ​បានយូរ​ តាម​ដែល​វា​ត្រូវការ​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​មួយ​។​

​កិច្ចចរចា​ដោយ​ប្រយោល​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិកស្តីពី​ការ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៥ បានចាប់ផ្តើម​ឡើងវិញ​កាលពី​ថ្ងៃ​ចន្ទ (២៧ ធ្នូ​) ខណៈ​ទីក្រុង​តេ​អេ​រ៉ង់​បាន​ផ្តោតលើ​ផ្នែក​ម្ខាង​នៃ​ការចរចា​តាំងពី​ដំបូង ដោយ​តម្រូវ​ឲ្យ​ដក​ទណ្ឌកម្ម​ប្រឆាំងនឹងខ្លួន​ជាមុន បើទោះបី​ជាមាន​ការរីក​ចម្រើន​តិចតួច​លើ​ការបន្ត​សកម្មភាព​បរមាណូ​របស់ខ្លួន​ក៏ដោយ​។​ ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាន​និយាយថា លោក​ចង់ឱ្យ​ការផ្តោត​ការយកចិត្តទុកដាក់​នៃ​កិច្ចចរចា​នាពេលខាងមុខ ទៅលើ​របៀប​ដែលទីក្រុង​តេ​អេ​រ៉ង់​អាច​ផ្ទៀងផ្ទាត់​ថា ទណ្ឌកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​ត្រូវបាន​ដកចេញ​យ៉ាងពិត​ប្រាកដ​។ កិច្ចព្រមព្រៀង​ដ៏​សំខាន់​ឆ្នាំ២០១៥ ដែល​អតីត​ប្រធានាធិបតី​អាមេរិកលោក Donald Trump ដក​សហរដ្ឋអាមេរិក​ចេញ បាន​ដក​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការគ្រប់គ្រង​លើ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​របស់ខ្លួន​។​

​លោក Amir-Abdollahian បាន​និយាយថា យើង​ត្រូវតែ​ឈានដល់​ចំណុច​មួយ​ដែល​ប្រេង​អ៊ីរ៉ង់​អាច​លក់បាន​យ៉ាង​ងាយស្រួល និង​គ្មាន​ការ​រឹតបន្តឹង​ណាមួយ ដូច្នេះ​ប្រាក់​ដែល​បានមកពី​ការលក់​ប្រេង​នោះ​ អាច​ត្រូវបាន​ផ្ទេរ​ជា​រូបិយប័ណ្ណ​បរទេស​ទៅកាន់​គណនី​ធនាគារ​របស់​ប្រទេស​អ៊ីរ៉ង់​។​ ​អ៊ីរ៉ង់​ព្រួយបារម្ភ​ថា ក្រុមហ៊ុន​ក្នុង​បណ្ដា​ប្រទេស​លោកខាងលិច​នឹង​ស្ទាក់ស្ទើរ ​ក្នុងការ​វិនិយោគ​ក្នុងប្រទេស​អ៊ីរ៉ង់ដោយសារតែ​ការភ័យខ្លាច​ថា ប្រធានាធិបតី​អាមេរិកអនាគតមកពី​ខាង​សាធារណរដ្ឋ​អាចដាក់​ទណ្ឌកម្ម​ឡើងវិញ​នៅ​ឆ្នាំ២០២៥ ដោយ​ធ្វើឱ្យ​ការវិនិយោគរបស់​ពួកគេ​ស្ថិតក្នុង​គ្រោះថ្នាក់ដូច​បាន​កើតឡើង​កាលពី​ក្នុង​ឆ្នាំ២០១៨ នៅពេលដែល​លោក Trump ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm