ធនាគារវិនិយោគអាមេរិក ព្រមានពីវិបត្តិថាមពលសកល និងតម្លៃប្រេងហក់ឡើង ដោយសារបញ្ហាអ៊ីរ៉ង់

2025/06/23 07:02:10 pm        88

ធនាគារវិនិយោគពហុជាតិរបស់សហរដ្ឋអាមេរិក Goldman Sachs ដ៏ល្បីល្បាញបានព្រមានពីហានិភ័យធ្ងន់ធ្ងរចំពោះការផ្គត់ផ្គង់ថាមពលសកល ស្របពេលក្តីបារម្ភលើការរំខានដែលអាចកើតមាននៅច្រកសមុទ្រ Hormuz ដោយសារស្ថានការណ៍ជម្លោះនៅអ៊ីរ៉ង់ ដែលនឹងនាំឱ្យមានការហក់ឡើងគួរឱ្យកត់សម្គាល់នៃតម្លៃប្រេង និងឧស្ម័នធម្មជាតិ។

ធនាគារនេះប៉ាន់ប្រមាណថា ប្រេងឆៅប្រភេទ Brent អាចឡើងដល់កម្រិត ១១០ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើប្រេងហូរតាមផ្លូវទឹកដ៏សំខាន់នេះត្រូវកាត់បន្ថយពាក់កណ្តាលសម្រាប់រយៈពេល ១ខែ ហើយក៏អាចនៅតែស្ថិតក្នុងតម្លៃនេះ ប្រសិនបើធ្លាក់ចុះ ១០% សម្រាប់ពេល ១១ខែបន្ទាប់។

ធនាគារនិយាយក្នុងកំណត់ត្រាមួយថា ដល់ពេលនោះ ប្រេងនឹងមានកម្រិតមធ្យម ដោយតម្លៃ Brent ជាមធ្យមប្រហែល ៩៥ដុល្លារក្នុងមួយបារ៉ែលក្នុងត្រីមាសទី៤ ឆ្នាំ២០២៥។ តម្លៃប្រេងហក់ឡើងយ៉ាងខ្លាំងក្នុងថ្ងៃចន្ទ (២៣ មិថុនា) នេះ ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមករាមក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចូលរួមជាមួយអ៊ីស្រាអែល កាលពីចុងសប្តាហ៍ ទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

Goldman Sachs គូសបញ្ជាក់ថា ទោះបីជាការបម្លែងសាច់ប្រាក់ងាយស្រួលនៅមានកម្រិតក៏ដោយ ក៏ឥឡូវនេះការព្យាករទីផ្សារបានឆ្លុះបញ្ចាំងពីលទ្ធភាព ៥២% ដែលថាអ៊ីរ៉ង់ បិទច្រកសមុទ្រ Hormuz ក្នុងឆ្នាំ២០២៥ ដោយដកស្រង់ទិន្នន័យពីទីផ្សារភ្នាល់ Polymarket។

ទូរទស្សន៍ Press TV អ៊ីរ៉ង់ និយាយនៅថ្ងៃអាទិត្យថា ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ ត្រូវតែធ្វើការសម្រេចចុងក្រោយថាតើត្រូវបិទច្រកសមុទ្រ Hormuz ឬទេ បន្ទាប់ពីការវាយឆ្មក់ផ្លូវអាកាសរបស់អាមេរិក បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា សភាអ៊ីរ៉ង់បានគាំទ្រវិធានការនេះរួចទៅហើយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm