សម្តេចធិបតី ផ្តាំទៅថៃថា កម្ពុជាកំដរគ្រប់ពេលដោយគ្មានការចុះញ៉ម ប្រសិនថៃគំរាមកាត់ផ្តាច់សេវានានា មកកម្ពុជាទៀត

2025/06/23 07:29:15 pm        138

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបផ្តាំទៅភាគីថៃ ថា កម្ពុជានឹងកំដរគ្រប់ពេល ដោយគ្មានការចុះញ៉មនោះឡើយ ប្រសិនបើថៃចង់លេងល្បែងគំរាមកាត់ផ្តាច់នូវសេវាផ្សេងៗមកលើកម្ពុជា ដូចជាការកាត់ផ្តាច់ អិនធើណែត អគ្គិសនី និងប្រេងសាំងជាដើមនោះ។

ផ្ញើសារចេញពីខេត្តសៀមរាប នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅសណ្ឋាគារសុខាសៀមរាបនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពេលនេះគេ(ថៃ) គេមើលងាយ និងគំរាមកំហែងដល់កម្ពុជាលើផ្នែកសេដ្ឋកិច្ច ប៉ុន្តែការគំរាមកំហែងនោះ គឺកម្ពុជាពុំបានភ័យខ្លាចនោះឡើយ ជាក់ស្តែងដូចជាម្សិលមិញយើងបានកំដរគេភ្លាមៗមួយទៀត គឺផ្អាកមិនឲ្យយកប្រេងឥន្ធនៈ ឧស្ម័ន និងហ្គាស៍ពីគេបន្តទៀត ចាប់ពីថ្ងៃនេះតទៅ បន្ទាប់ពីថៃ គំរាមមិនឲ្យនាំចូលប្រេងឥន្ធនៈរបស់គេយកមកកម្ពុជានោះ។

ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានឆ្លើយតបទៅភាគីថៃផងដែរ ទាក់ទងនឹងការបិទច្រកជាឯកតោភាគីរបស់ថៃ ដោយសម្តេច បានបញ្ជាក់ថា ដរាបណាភាគីថៃ បើកច្រកជាឯកតោភាគីវិញ ទើបកម្ពុជាបើកវិញដែរ ហើយការបើកនេះ គឺមិនមែនតែមួយច្រកហើយកម្ពុជាធ្វើតាមទេ គឺគ្រប់ច្រកទាំងអស់ទើបកម្ពុជាបើកតាមក្រោយ។

សម្តេច ក៏បានថ្លែងជាលក្ខណៈឌឺដងទៅភាគីថៃ ផងដែរទាក់ទង នឹងបញ្ហាព្រំដែន និងក្រុមជ្រុលនិយមរបស់ថៃនោះ ដោយសម្តេច បានលើកឡើងថា កម្ពុជាធ្វើខ្លួនប្រៀបបានដូចជាពស់យ៉ាងដូច្នេះដែរ ដោយមិនឡូឡានោះទេ សង្ងំនៅស្ងៀមតែចឹកគឺឲ្យស្លាប់តែម្តង ជាក់ស្តែងដូចករណីប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី គឺកម្ពុជា​យក​ករណីនេះ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺចប់ ពោលគឺបិទផ្លូវចរចាទ្វេភាគីជាមួយថៃ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm