ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីចុងសប្តាហ៍កន្លងទៅនេះ អាចបង្កើនសម្ពាធលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ធ្វើឲ្យមានភាពផុយស្រួយកាន់តែខ្លាំងឡើង ខណៈសង្រ្គាមពាណិជ្ជកម្មពិភពលោក បានធ្វើឱ្យខាតបង់ច្រើន។

វិនិយោគិនបាននិយាយថា ការចូលរួមរបស់សហរដ្ឋអាមេរិកទៅក្នុងអ្វីដែលជាការវាយប្រហាររវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ទំនងជាប៉ះពាល់ដល់តម្លៃប្រេង ដែលអាចធ្វើអោយសេដ្ឋកិច្ចជួបបញ្ហាប្រឈម បណ្តាលឱ្យការដឹកជញ្ជូន និងតម្លៃឧស្ម័នហក់ឡើងកាន់តែខ្ពស់។

អ្នកវិភាគថាមពល លោក Rachel Ziemba បានប្រាប់ USA Today កាលពីថ្ងៃទី២២ ខែមិថុនា ថា តម្លៃប្រេងប្រហែលជាមិនកើនឡើងខ្ពស់ទេប្រសិនបើមានការផ្គត់ផ្គង់ដោយនិរន្តរភាព រហូតដល់អ៊ីរ៉ង់សម្រេចចិត្តបិទច្រកសមុទ្រ Hormuz ដ៏សំខាន់។
លោក Ziemba ចាត់ទុកវាថាជា «ផលប៉ះពាល់ខ្ពស់» មានហានិភ័យ ដែលឈ្មួញទំនិញទំនងជានឹងត្រូវទប់ទល់នឹងតម្លៃ។ នោះមានន័យថា តម្លៃថាមពលអាចនឹងប្រែប្រួលរហូតដល់លក្ខខណ្ឌនានា បានធូរស្រាល។
ភាពរង្គរង្គើណាមួយចំពោះទីផ្សារហិរញ្ញវត្ថុ និងការរំខានដល់ការរំពឹងទុករបស់អ្នកប្រើប្រាស់អាមេរិកសម្រាប់រដូវក្តៅកើតឡើង ខណៈសេដ្ឋកិច្ចទាំងមូលកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស។