ផ្សារហ៊ុនសកលធ្លាក់ចុះ ខណៈពាណិជ្ជករបារម្ភពីស្ថានការណ៍ក្រោយការវាយប្រហារអាមេរិក លើអ៊ីរ៉ង់

2025/06/23 09:08:14 pm        306

ភាគហ៊ុនសកលបានធ្លាក់ថ្លៃ ហើយតម្លៃប្រេងបានកើនឡើងនៅក្នុងការជួញដូរក្នុងថ្ងៃចន្ទ (២៣ មិថុនា) នេះក្នុងទីផ្សារពិភពលោក ជាពិសេសអាស៊ី ដែលឆ្លុះបញ្ចាំងពីក្ដីបារម្ភរបស់វិនិយោគិន ជុំវិញបញ្ហាសេដ្ឋកិច្ចដោយសារតែការវាយប្រហាររបស់សហរដ្ឋអាមេរិក ទៅលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣កន្លែង កាលពីចុងសប្តាហ៍។

ហ៊ុន S&P 500 របស់អាមេរិក បានធ្លាក់ចុះប្រហែល ០,៣% នៅពេលទីផ្សារបើកលក្នុងទីក្រុងញូវយ៉ក។ តម្លៃហ៊ុនប្រេងឆៅរបស់សហរដ្ឋអាមេរិក WTI កើនបានប្រហែល ៣% ហើយមាស ដែលជាទ្រព្យសម្បត្តិសុវត្ថិភាព បានកើនឡើង ខណៈផ្សារហ៊ុនអឺរ៉ុបក៏ស្រពេចស្រពិល។

ទីផ្សារនៅអាស៊ី ដែលបើកដំបូងគេបន្ទាប់ពីការវាយប្រហារនៅអ៊ីរ៉ង់ បានធ្លាក់ចុះបន្តិច ដោយភាគហ៊ុននៅកោះតៃវ៉ាន់ ធ្លាក់ជាង ១% ហើយសន្ទស្សន៍នៅជប៉ុន ក្រុងហុងកុង និងកូរ៉េខាងត្បូង ក៏មើលឃើញការថយចុះដូចៗគ្នា។

ពាណិជ្ជករកំពុងរង់ចាំមើលការចង្អុលបង្ហាញកាន់តែច្បាស់បន្ថែមទៀត ថាតើនឹងមានការកើនឡើងធំប៉ុណ្ណោះនៅក្នុងជម្លោះមជ្ឈិមបូព៌ា - ជាពិសេសវិធានការណាមួយរបស់អ៊ីរ៉ង់ ក្នុងរំខានការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដ៏សំខាន់។ យ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនរំពឹងថា ផលប៉ះពាល់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនេះនឹងមានរយៈពេលខ្លីប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm