សហរដ្ឋអាមេរិក បានចាប់ផ្តើមគិតការដំឡើងពន្ធលើសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនមុខដែលផលិតពីដែកថែប និងអាលុយមីញ៉ូម រួមមានទាំងទូទឹកកក ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនលាងចាន។
លោកប្រធានាធិបតី Donald Trump បានដាក់ពន្ធបន្ថែម២៥ភាគរយលើការនាំចូលលោហៈប្រភេទនេះនៅក្នុងខែមីនា ហើយអត្រាដំបូង ត្រូវបានបង្កើនទ្វេដងដល់៥០ភាគរយ។
ដោយចាប់ពីថ្ងៃច័ន្ទ ការដំឡើងពន្ធនេះអនុវត្តចំពោះសម្ភារៈប្រើប្រាស់ក្នុងផ្ទះចំនួន៨ប្រភេទ ដែលត្រូវបានចាត់ទុកថាជាផលិតផលផលិតពីដែកថែប។ ចំនួនពន្ធបន្ថែមអាស្រ័យលើតម្លៃដែកថែបនិងអាលុយមីញ៉ូម ។
គោលនយោបាយដំឡើងពន្ធរបស់លោក Trump មានគោលបំណងជំរុញការផលិតក្នុងស្រុក។ បច្ចុប្បន្នសហរដ្ឋអាមេរិក ពឹងផ្អែកលើប្រទេសនានាដូចជាប្រទេសម៉ិកស៊ិក ចិន និងកូរ៉េខាងត្បូង សម្រាប់ការនាំចូលទូទឹកកក និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។