ឧស្សាហកម្មដឹកជញ្ជូនពិភពលោក កំពុងប្រកាសអាសន្ន និងត្រូវដាក់ក្រោមការប្រុងប្រយ័ត្នខ្ពស់នៅថ្ងៃអាទិត្យ (២២ មិថុនា) ជាមួយនឹងការព្រមានថា ទីក្រុងតេអេរ៉ង់ អាចសងសឹកប្រឆាំងនឹងនាវាពាណិជ្ជកម្ម បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក លើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ក្រិក ដែលជាប្រទេសមានចំណុះនាវាដឹកប្រេងច្រើនជាងប្រទេសដទៃ បានដាស់តឿនដល់ម្ចាស់នាវារបស់ខ្លួនឱ្យគិតឡើងវិញម្តងទៀត មុនសម្រេចជិះចូលទៅក្នុងឈូងសមុទ្រពែក្ស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិក ហើយណែនាំនាវាឱ្យរង់ចាំសិននៅក្នុងកំពង់ផែសុវត្ថិភាព ដែលនៅជិតច្រកសមុទ្រ Hormuz។
កងកម្លាំងជើងទឹកក្នុងតំបន់បានព្រមានថា នានាទាំងអស់ ជាពិសេសនាវាដែលផ្សារភ្ជាប់ជាមួយអាមេរិក អាចប្រឈមនឹងហានិភ័យខ្ពស់។ ក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្ស A.P. Moller-Maersk បាននិយាយថា ខ្លួននៅតែបន្តឆ្លងកាត់ច្រក Hormuz ប៉ុន្តែក៏ត្រៀមខ្លួនជាស្រេចដើម្បីវាយតម្លៃទីតាំងរបស់ខ្លួនឡើងវិញ ដោយផ្អែកលើព័ត៌មានដែលមាន។
ទោះជាការព្រមានកំពុងដាក់ចេញយ៉ាងអាសន្នក៏ដោយ ក៏មានឱកាសខ្ពស់ណាស់ ដែលម្ចាស់នាវានឹងមិនអើពើនឹងដំបូន្មានបែបនេះ ព្រោះឈូងសមុទ្រពែក្សាតំបន់សំខាន់ខ្លាំងណាស់ពិបាកជៀសវាង ហើយអត្រាដឹកជញ្ជូនក៏តែងតែកើនឡើងខ្លាំងដែរ ដើម្បីទូទាត់សងហានិភ័យនៃការជិះឆ្លងកាត់តំបន់នេះ៕


