កម្ពុជាមានសុទិដ្ឋិនិយមថាទោះបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីថៃ ក៏អាចរក្សា​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​បាន

2025/06/23 09:37:53 pm        731

មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានបង្ហាញ​សុទិដ្ឋិនិយម​ពាក់ព័ន្ធ​បញ្ហា​ស្ថានភាព​នៃ​ការ​នាំចូល​ប្រេង​ឥន្ធនៈ និងឧស្ម័ន ពីប្រទេសថៃ ក៏ប្រទេសកម្ពុជានៅ​តែ​មាន​លទ្ធភាព​គ្រប់​គ្រាន់​នៃ​ការ​ផ្គត់​ផ្គង់​ផ្ទៃក្នុងការប្រើប្រាស់ និងលទ្ធភាពនៃការនាំចូលពីប្រភពដទៃ ខណៈប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាសផ្អាកទាំងស្រុងចំពោះការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន គ្រប់ប្រភេទ​ពី​ប្រទេស​ថៃ​ចាប់​ពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងថា កន្លងមកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃ មួយចំនួន ក៏ប៉ុន្តែ​ការ​នាំ​ចូល​ភាគច្រើននោះពីប្រទេសសិង្ហបុរី និងវៀតណាមជាដើម។ ឯកឧត្តម បានបន្តថា កម្ពុជា​ក៏​បង្កើនបរិមាណនាំចូលពីប្រទេសផ្សេងៗទៀត ដូចជាប្រទេសសិង្ហបុរីជាដើម ពីព្រោះ​សព្វ​ថ្ងៃ​ស្ថិត​នៅ​ក្នុង​ការកំណត់ថ្លៃលក់រាយរយៈពេល១០ថ្ងៃម្តង។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ចំពោះមុខនៅពេលនេះ អ្វីដែលព្រួយ​បារម្ភ​ទៅ​វិញ​គឺ​សង្រ្គាម​នៅ​មជ្ឈឹមបូព៌ាដែលធ្វើឱ្យប្រេងឆៅឡើងថ្លៃ ហើយនឹងអាចជះឥទ្ធិពល​ដល់​ប្រេង​ចំរាញ់​រួច​ឡើង​​ថ្លៃដែរ ដែលនេះជាចំណុចដែលព្រួយបារម្ភ មិនមែនដោយសារ​ព្រួយ​រឿង​ថៃ​បិទ​ការ​នាំចូ​ល​ប្រេង​ឥន្ធ​នៈនោះទេ ខណៈកាលពីពេលកន្លងទៅក្រុមហ៊ុន តេលា ក៏បានផ្តល់ព័ត៌មានរួចហើយថា ធានានូវការនាំចូលដើម្បីមានលទ្ធភាពផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកមិនឱ្យមានបញ្ហាទេ។

ឯកឧត្តម​បញ្ជាក់បន្ថែមថា ក្រៅពីបញ្ហាប្រេងឥន្ធនៈ និងឧស្ម័នឯកឧត្តម​នៅ​តែមា​ន​សុទិដ្ឋិនិយម​ចំពោះ​លទ្ធភាព ដែលកម្ពុជាអាចប្រើប្រាស់ប្រភពផ្សេងៗទាំងប្រភពនាំចូលពីប្រទេសផ្សេងៗ និង​ប្រភពផលិតកម្មក្នុងស្រុកក្នុងការផ្គត់ផ្គង់បន្លែផ្លែឈើ ត្រីសាច់ សម្រាប់ប្រើប្រាស់ក្នុងស្រុកផងដែរ។

ជុំវិញ​ការលើកឡើងខាងលើនេះ ក្រុមប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានបង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ចំពោះការសម្រេចចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការផ្អាកការ​នាំចូល​ប្រេង​ឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ និងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ផ្តល់​ការ​ទុក​ចិត្តដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើន និងរស់​នៅ​ក្រោម​ម្លប់​សន្តិភាព​ទាំងអស់គ្នា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បាន​ចេញសារបញ្ជាក់ថា ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូល​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ ត្រូវផ្អាកទាំងស្រុង។ សម្ដេចនាយករដ្ឋមន្រ្ដី បានបញ្ជាក់​តាមរយៈ​សារ​ខ្លី​ទៀត​ថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាព​នាំចូល​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន​ពី​ប្រភព​ផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំ​ថា​ឡើយ​ត្រឹម​មួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm