ណាតូ ព្រមព្រៀងលើគោលដៅចំណាយការពារជាតិកាន់តែខ្ពស់ ខណៈអេស្ប៉ាញ រារែកចិត្ត

2025/06/23 10:36:34 pm        110

សមាជិកអង្គការណាតូ បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ (២២ មិថុនា) ចំពោះការបង្កើនឱ្យកាន់តែខ្ពស់នៃគោលដៅចំណាយវិស័យការពារជាតិដល់អត្រា ៥% នៃផលិតផលក្នុងស្រុកសរុប GDP ដូចដែលទាមទារដោយលោកប្រធានាធិបតីអាមេរិក Donald Trump ប៉ុន្តែប្រទេសសមាជិកអេស្ប៉ាញ កំពុងរារែកចិត្ត ដោយនិយាយថា ខ្លួនមិនចាំបាច់ធ្វើតាមការទាមទារនេះទេ ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនកិច្ចប្រជុំកំពូលក្នុងទីក្រុងឡាអេ ដែលចង់បង្ហាញពីការរួបរួមគ្នា។

ក្រុមមន្ត្រីអង្គការណាតូ អន្ទះសារចង់បានការឯកភាពលើសេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូល ស្តីពីការប្តេជ្ញាចិត្តរួមលើការចំណាយថ្មីនៅមុនជំនួបនៅថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្តែនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានប្រកាសកាលថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា លោកនឹងមិនប្តេជ្ញាតាមគោលដៅ ៥% ដ៏ខ្ពស់នេះទេ។

នាយកអង្គការណាតូ លោក Mark Rutte បានស្នើឱ្យឈានដល់គោលដៅនោះ ដោយជំរុញការចំណាយការពារស្នូលរបស់សម្ព័ន្ធយោធាពីអត្រា ២% ទៅតួលេខ ៣,៥% ថ្មីនៃ GDP និងចំណាយបន្ថែម ១,៥% ទៀតលើវិស័យពាក់ព័ន្ធ ដូចជាសន្តិសុខតាមអ៊ីនធឺណិត និងការសម្របសម្រួលផ្លូវ និងស្ពានសម្រាប់យានយន្តយោធា ដែលនាំឱ្យការចំណាយសរុបត្រូវបង្កើនដល់ ៥%។

បន្ទាប់ពីអ្នកការទូតយល់ព្រមលើសេចក្ដីព្រាងសម្រុះសម្រួលមួយកាលថ្ងៃអាទិត្យ លោក Sanchez បានប្រកាសយ៉ាងរហ័សថា អេស្ប៉ាញនឹងមិនចាំបាច់បំពេញគោលដៅ ៥% នោះទេ ហើយខ្លួននឹងចំណាយត្រឹមតែ ២,១% នៃ GDP ប៉ុណ្ណោះដើម្បីបំពេញតម្រូវការយោធាស្នូលរបស់ណាតូ។ ក្រុមមន្ត្រីអង្គការណាតូអះអាងថា ការបង្កើនចំណាយលើវិស័យការពារជាតិ គឺចាំបាច់ណាស់ដើម្បីទប់ទល់ការគំរាមកំហែងកាន់តែខ្លាំងឡើងពីរុស្ស៊ី និងអនុញ្ញាតឱ្យអឺរ៉ុប មានភាពទទួលខុសត្រូវបន្ថែមទៀតសម្រាប់សន្តិសុខរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm