ការវិភាគ៖ អ៊ីរ៉ង់អាចមានគ្រោះថ្នាក់ជាងពេលណាៗទាំងអស់

2025/06/23 10:50:50 pm        172

បន្ទាប់ពីបានបញ្ជូនសញ្ញាមិនច្បាស់លាស់ជាច្រើនថ្ងៃ លោកប្រធានាធិបតីអាមេរិក Donald Trump បានអនុញ្ញាតឲ្យមានការវាយប្រហារយោធាទ្រង់ទ្រាយធំលើរោងចក្រនុយក្លេអ៊ែរ Natanz, Fordow និង Isfahan របស់ប្រទេសអ៊ីរ៉ង់។ ការវាយប្រហារនោះអាចផ្ដល់ការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងធ្វើឲ្យតំបន់មជ្ឈិមបូព៌ាស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជាខ្លាំងឡើងៗ។ នេះបើតាមការរៀបរាប់របស់អ្នកសរសេរមួយរូប នៅក្នុងអត្ថបទវិភាគរបស់ខ្លួន។

អ្នកសរសេរអត្ថបទបានបន្តថា លោក Trump បានចាត់ទុកការវាយប្រហារនេះថា ជាវិធានការយោធាតែឯង ដែលធ្វើឡើងក្នុងគោលបំណងបង្ខំឲ្យអ៊ីរ៉ង់ចូលទៅកាន់តុចរចា ប៉ុន្តែការឆ្លើយតបដ៏យ៉ាងខ្លាំងក្លាពីទីក្រុងតេអេរ៉ង់ អាចបង្កឲ្យមានសង្រ្គាមក្នុងតំបន់កាន់តែទូលំទូលាយ។

អ្នកសរសេរអត្ថបទវិភាគ បានបញ្ជាក់ថា ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការ Rising Lion ដើម្បីកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា រូបគេបានជួបជាមួយអ្នកជំនាញ និងប្រភពជាច្រើន នៅក្នុងទីក្រុងតេអេរ៉ង់ដែលដឹងទស្សននយោបាយសន្តិសុខរបស់អ៊ីរ៉ង់។ ការពិភាក្សាទាំងនេះបានបង្ហាញពីភាពតក់ស្លុត និងការខឹងសម្បារបស់អ៊ីរ៉ង់ ចំពោះសកម្មភាពរបស់អ៊ីស្រាអែល និងអាមេរិក។

អត្ថបទវិភាគនោះ បានបន្ថែមទៀតថា ទោះបីជាមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានផ្ដល់ការព្រមានអស់ជាច្រើនទសវត្សរ៍មកហើយ អំពីលទ្ធភាពនៃការមានសង្គ្រាមជាមួយអ៊ីស្រាអែលក៏ដោយ ក៏គ្រប់គ្នានៅតែភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងទីក្រុងតេអេរ៉ង់ ជាមួយនឹងពេលវេលា និងទំហំនៃសកម្មភាពវាយលុករបស់អ៊ីស្រាអែល។

ដោយឥឡូវនេះសេណារីយ៉ូករណីអាក្រក់បំផុត បានលេចឡើង អ៊ីរ៉ង់កំពុងប្រញាប់ប្រញាល់សម្របសម្រួលការឆ្លើយតបសងសឹកដ៏មានប្រសិទ្ធភាព។ ប្រសិទ្ធភាពនៃការសងសឹករបស់អ៊ីរ៉ង់ មានកម្រិតតិចតួចដោយសារការខ្វះខាតការគាំទ្រពីខាងក្រៅ។ 

នេះមានន័យថា ការឆ្លើយតបរបស់អ៊ីរ៉ង់ទំនងជាមិនធ្វើឡើងដោយមានគោលដាក់ជាក់លាក់។ ហើយថ្វីបើមានវោហាសាស្ត្របង្កសង្គ្រាមពីមេដឹកនាំរបស់ក្រុមហេសបូឡា លោក Naim Qassem និងឥស្សរជនជាន់ខ្ពស់មកពីក្រុមហ៊ួទីរបស់យេម៉ែនក៏ដោយ ក៏អ៊ីរ៉ង់ស្ទាក់ស្ទើរក្នុងការប្រមូលកងជីវពលប្រូកស៊ីរបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិក។ ទោះបីជាការវាយប្រហារដែលត្រូវបានរាយការណ៍ លើមូលដ្ឋានទ័ពអាមេរិក Ain al-Asad នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ កាលពីសប្តាហ៍មុន បានបង្ហាញពីសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការកំណត់គោលដៅលើបុគ្គលិកយោធាអាមេរិកក៏ដោយ ក៏យុទ្ធសាស្ត្រជាទីពេញចិត្តរបស់ទីក្រុងតេអេរ៉ង់ គឺការសងសឹកដោយមិនប្រហារដោយផ្ទាល់លើអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm