សម្រាប់គ្រួសារមួយចំនួនដែលបានមកជួបជុំគ្នា នាចុងសប្តាហ៍នេះ នៅឯមូលដ្ឋាន Fort Benning ក្នុងរដ្ឋ Georgia ប៉ុន្មានថ្ងៃកន្លងទៅនេះ បានរម្លឹកឲ្យនឹកឃើញនូវភាពមិនស្រណុកសុខស្រួលក្នុងចិត្តដែលអ្នកចូលបម្រើយោធាអាចមាន។
កាលពីថ្ងៃទី២០ ខែមិថុនា ទាហានមួយក្រុមបានបញ្ចប់ការបណ្តុះបណ្តាលជាមូលដ្ឋាន។ នៅថ្ងៃទី២១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឲ្យទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់។ ហើយនៅថ្ងៃទី២២ ខែមិថុនា សមាជិកសេវាយោធា និងមនុស្សជាទីស្រលាញ់របស់ពួកគេ បានគិតអំពីអនាគតដែលមិនមានភាពច្បាស់លាស់។

នាង Michele Bixby អាយុ ២៤ឆ្នាំរស់ នៅរដ្ឋញូវយ៉កដែលបងប្រុសរបស់ខ្លួន ទើបតែបញ្ចប់ការសិក្សា បាននិយាយថា៖ «អាចមានការបាត់បង់អាយុជីវិត ដូច្នេះខ្ញុំព្រួយបារម្ភ។ ប៉ុន្តែវាជាអ្វីដែលគាត់ចង់ធ្វើ វាជាអ្វីដែលគាត់ចូលចិត្ត។ គាត់នឹងបន្តទៅមុខជាមួយការងារនោះ មិនថា មានអ្វីកើតឡើងឡើយ»។
មួយថ្ងៃបន្ទាប់ពីរដ្ឋបាលបានប្រកាសថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស នៅទីតាំងនុយក្លេអ៊ែរចំនួន ៣ ក្នុងប្រទេសអ៊ីរ៉ង់ អារម្មណ៍នៅក្នុងសហគមន៍មួយចំនួន ជុំវិញមូលដ្ឋានយោធា នៅលើដែនដីអាមេរិក បានផ្លាស់ប្តូរពីការគាំទ្រយ៉ាងរឹងមាំទៅជាការមិនយល់ស្របយ៉ាងខ្លាំងក្លា។ ប៉ុន្តែអារម្មណ៍មួយ បានលេចចេញនៅក្នុងចំណោមអ្នកដែលត្រូវបានសម្ភាស នោះគឺថា ក្ដីបារម្ភចំពោះសុវត្ថិភាពរបស់ទាហានអាមេរិកមានគ្រប់ទីកន្លែង។
គ្មាននរណាដឹងទេថា តើការវាយប្រហារលើអ៊ីរ៉ង់ អាចប៉ះពាល់ដល់សមាជិកសេវាយ៉ាងដូចម្ដេច៕
