រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់លោក Amir Hatami និយាយនៅថ្ងៃចន្ទនេះថា រាល់លើកដែលសហរដ្ឋអាមេរិកប្រព្រឹត្តឧក្រិដ្ឋកម្មលើអ៊ីរ៉ង់ ពួកគេទទួលបានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅវិញ ហើយវាគឺជារឿងតែមួយនៅពេលនេះ ។
អំឡុងជំនួបជាមួយក្រុមមេបញ្ជាការកងទ័ពអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ ក្រោយសហរដ្ឋអាមេរិកវាយប្រហារកាលពីចុងសប្តាហ៍កន្លងទៅ លោក Hatami និយាយថា នេះគ្មានអ្វីថ្មីនោះទេ ។
លោក Hatami បន្តថា ពេញប្រវត្តិសាស្រ្តបដិវត្តន៍អ៊ិស្លាម សូម្បីតែមុនបដិវត្តន៍ និងពេញប្រវត្តិសាស្រ្តអ៊ីរ៉ង់ ពួកយើងបានមើលឃើញម្តងហើយម្តងទៀតឧក្រិដ្ឋកម្មប្រព្រឹត្តដោយអាមេរិក ។ នៅឆ្នាំ ១៩៧៩ អំឡុងពេល ៨ឆ្នាំនៃការការពារដ៏ពិសិដ្ឋ ជាពិសេសនៅឆ្នាំចុងក្រោយ ពួកយើងបានមើលឃើញឧក្រិដ្ឋកម្មដោយផ្ទាល់របស់ពួកគេ ។ រាល់ពេលដែលពួកគេប្រព្រឹត្តឧក្រិដ្ឋកម្ម ពួកគេទទួលបានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅវិញ ហើយលើកនេះ ក៏គ្មានអ្វីខុសប្លែកគ្នានោះដែរ ។

អ៊ីរ៉ង់និយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរ បានពង្រីករយៈចម្ងាយគោលដៅសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងបានចាត់ទុកប្រធានាធិបតីសហរដ្ឋអាមេរិកលោកថា Donald Trump ថាជាអ្នកលេងហ្គេម សម្រាប់ការចូលរួមយុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាម ។
អ៊ីរ៉ង់ និងអ៊ីស្រាអែល បានបើកការវាយប្រហារមីស៊ីល និងច្រកអាកាសគ្នាទៅវិញទៅមក ស្របពេលដែលពិភពលោកត្រៀមខ្លួនសម្រាប់ការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ពួកគេកាលពីចុងសប្តាហ៍កន្លងទៅ ដែលលោក Trumpលើកឡើងថា វាអាចនាំឲ្យមានការផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ ៕
